កំពង់ឆ្នាំង៖ នៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ អាជ្ញាធរ ឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង រួមនិងប្រជាការពារបានឃាត់ខ្លួនមនុស្យ ០៣នាក់ ស្រី០១នាក់ និងម៉ូតូ ចំនួន០៣គ្រឿង ឃាត់ខ្លួនម៉ោង៧និង៣០នាទីយប់ នៅចំណុចទំនប់២០ ឧសភា។ ប្រភពពីមេឃុំមេលំ ប្រាប់ថាក្រោយពីទទួលដំណឹងពីពលរដ្ឋ អាជ្ញាធរឃុំក៏បានចុះទៅតំបន់នោះ ក្រោយពីសាកសួរ ក្រុមអង្គការខាងលើនេះពួកគេដើរកចាប់អ្នកឆក់ត្រី ។
អាជ្ញាធរក្រោយពីនាំអ្នកទាំង៣នាក់ទៅកាន់ប៉ុស្តិ៍ឃុំ ក៏បានដកហូតឯកសារនិងមធ្យោបាយរក្សារទុក ចំណែកមនុស្សក្រោយពីឆ្លងយោបល់ពីអភិបាលស្រុក បានអោយត្រឡប់ទៅផ្ទះវិញ។ បច្ចុប្បន្នឯកសារនិងមធ្យោបាយរក្សារទុកនៅសាលាស្រុកបរិបូរណ៍ លោកបញ្ជាក់បើមិនមានពាក់ព័ន្ធនិងរឿងល្មើសច្បាប់អាចមកយកឯកសារនិងមធ្យោបាយនៅសាលាស្រុកវិញបាន៕