ស្លាប់​៣​នាក់​និង​របួសស្រាល​ម្នាក់​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ម៉ូតូ​និង​កង់​នៅ​ស្រុក​ជើងព្រៃ​

24-August-2018 | ដោយ ពលមនសិការ

កំពង់ចាម​៖​ មនុស្ស​ប្រុស​-​ស្រី​៣​នាក់​ បាន​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​កើតហេតុ​និង​មនុស្ស​ម្នាក់​ទៀត​រង​របួសស្រាល​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ​និង​បន្ត​ទៅ​បុក​កង់​មួយ​គ្រឿង​ទៀត​។​ ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៣​ ខែសីហា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​២០​និង​២០​នាទី​ នៅ​លើ​ផ្លូវជាតិ​លេខ​៦​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៩-៨០​ ភូមិ​សង្កែ​ ឃុំ​ស្តើង​ជ័យ​ជើង​ ព្រៃ​ខេត្ត​កំ​ពង​ចាម​។​

​មន្ត្រី​នគរបាល​ចរាចរ​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2Q-8620​ អ្នកបើកបរ​មិន​ស្គាល់​(​រត់គេច​ខ្លួន​បាត់​)​បើក​ពី​ជើង​ទៅ​ត្បូង​ប៉ះទង្គិច​ជាមួយ​ម៉ូតូ​ម៉ាក​ C125​គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​ឈ្មោះ​ សូត​ ស្រី​និ​ច​ ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ​ រស់នៅ​ភូមិ​សង្កែ​ ឃុំ​ស្តើង​ជ័យ​ ស្រុក​ជើងព្រៃ​ខេត្តកំពង់ចាម​ និង​បន្ត​ទៅ​បុក​កង់​ជិះ​ពីមុខ​ម៉ូតូ​ឈ្មោះ​សូត​ សុខ​ខេ​ក​ ភេទ​ប្រុស​ អាយុ​១២​ឆ្នាំ​ រស់នៅ​ភូមិ​/​ឃុំ​ជាមួយ​គ្នា​បើក​ស្រប​ទិស​ពី​ជើង​ទៅ​ត្បូង​។​

​មន្ត្រី​ដដែល​បន្ត​ថា​មូលហេតុ​ រថយន្ត​ប្រើប្រាស់​ល្បឿន​លឿ​ល​បណ្តាល​ឲ្យ​ទៅ​បុក​ម៉ូតូ​និង​កង់​បើក​ស្រប​ទិស​ពីក្រោយ​តែ​ម្តង​។​ ក្រោយ​កើតហេតុ​វត្ថុ​តាង​បាន​យរ​កមក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ​ ហើយ​ជំនាញ​កំពុង​បន្ត​នីតិវិធី​ស្រាវជ្រាវ​ និង​តាម​ចាប់​មុខសញ្ញា​បង្ក​គ្រោះថ្នាក់​ ៕


ចំនួនអ្នកទស្សនា

    20610247

  • ថ្ងៃនេះ6411
  • ម្សិលមិញ16391
  • សប្តាហ៍នេះ52641
  • ខែនេះ167791
  • ឆ្នាំនេះ167791
  • សរុប20610247