បុរស​វ័យ​៥៧​ឆ្នាំ​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខកាត់​ក​សម្លាប់​ដោយសារ​ទាស់​ពាក្យ​សម្តី​គា្ន​នៅ​ឃុំ​ស​ន្ទ្រែ​ស្រុក​ភ្នំក្រវាញ​

25-August-2018 | ដោយ ពលមនសិការ

ពោធិ៍សាត់​៖​ បុរស​វ័យ​៥៧​ឆ្នាំ​ម្នាក់​ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ធ្វើឃាត​ដោយ​កាត់​ក​សម្លាប់​នៅ​វេលា​ម៉ោង​ ៩​និង​ ៣០​នាទី​ព្រឹក​ ថ្ងៃ​សុក្រ​ ១៣​កើត​ ខែ​ស្រាពណ៍​ ឆ្នាំច​សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​ស្ទឹង​រលាប​ព្រក​ ស្ថិត​នៅ​ភូមិ​ក្សេត្រ​បូ​រី​ ឃុំ​ស​ន្ទ្រែ​ ស្រុក​ភ្នំក្រវាញ​ខេត្តពោធិ៍សាត់​។​

​បើ​តាម​ការ​បំភ្លឺ​ពី​ ឈ្មោះ​ យ៉​ម​ ហុ​ន​ ត្រូវជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​ និង​ ឈ្មោះ​ អឹ​ម​ សុខា​ ជា​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ករណី​ឃាតកម្ម​នេះ​បណ្តាល​ទំនាស់​ពាក្យ​សម្តី​ ដែល​ពាក់ព័ន្ធ​នឹង​ជនសង្ស័យ​ចំនួន​០៣​នាក់​៖​ ទី​១-​ឈ្មោះ​ សយ​ សី​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ រស់នៅ​ភូមិ​បឹង​ព្រៃ​ ឃុំ​ត្រពាំង​ជង​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ ទី​២-​ឈ្មោះ​ អុក​ ភេទ​ប្រុស​ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ និង​ទី​៣-​ឈ្មោះ​ ធា​ ឃុំ​បឹង​ខ្នា​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​។​

​លោក​វរសេនីយ៍ទោ​ តាន់​ គា​រិ​ទ្ធ​ អធិការ​នគរបាល​ស្រុក​ភ្នំក្រវាញ​បាន​ឲ្យ​ដឹង​ដែរ​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ម៉ែ​ន​ ថា​ ភេទ​ប្រុស​ អាយុ​៥៧​ឆ្នាំ​ រស់នៅ​ភូមិ​ត្រាំ​ង​សេះ​ ឃុំ​បឹង​បត់​កណ្ដាល​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​។​

ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ​ស្រុក​ដឹកនាំ​ដោយ​លោក​អធិការ​សហការ​ជាមួយ​កម្លាំង​ជំនាញ​នគរបាល​ខេត្ត​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ ធ្វើការ​ពិនិត្យ​និង​ស្រាវជ្រាវ​ រួច​សន្និដ្ឋាន​បាន​ថា​ ករណី​ឃាតកម្ម​នេះ​បណ្ដាល​មក​ពី​ទំនាស់​ពាក្យ​សម្ដី​គ្នា​ពិតប្រាកដ​មែន​។​ លោក​អធិការ​បាន​បន្ត​ថា​ សមត្ថកិច្ច​នគរបាល​ជំនាញ​កំពុង​តែ​ តាម​ចាប់​មុខសញ្ញា​ជនសង្ស័យ​ទាំង​០៣​នាក់​ បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​ ៕

ចំនួនអ្នកទស្សនា

    20606767

  • ថ្ងៃនេះ2931
  • ម្សិលមិញ16391
  • សប្តាហ៍នេះ49161
  • ខែនេះ164311
  • ឆ្នាំនេះ164311
  • សរុប20606767