បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋបានប្រទះឃើញសព២នាក់ គឺបុរសម្នាក់ដេកស្លាប់នៅក្នុងចំការស្វាយចន្ទី និងម្នាក់ទៀតលង់ទឹកស្លាប់ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា៖ករណីទី១នៅវេលាម៉ោង៩និង២៥នាទីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ មានប្រជាពលរដ្ឋប្រទះឃើញសពដេកស្លាប់ក្រោមដើមធ្នង់ក្នុងបរិវេណចំការស្វាយចន្ទី ចំងាយប្រមាណ១០០០ ម៉ែត្រ ខាងជើងភូមិព្រៃសង្ហារ ឃុំបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ។សពជនរងគ្រោះឈ្មោះ កែវ សំពៅ ភេទ ប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នមានតួនាទីជាអនុប្រធានមន្ទីរកិច្ចការនារី ខេត្តឧត្តរមានជ័យ ។
លោអធិការបានបញ្ជាក់ថា៖ក្រោយពីទទួលបានព័ត៌មាន លោកបានចាត់តាំងកម្លាំង កម្លាំងជំនាញនិង កម្លាំងប៉ុស្តិ៍បន្ទាយឆ្មារ សហាការជាមួយក្រុមគ្រូពេទ្យ ចុះត្រួតពិនិត្យដល់កន្លែងកើតហេតុ ។តាមការពិនិត្យនិងធ្វើកោសល្យវិច្ច័យលើសពជនរងគ្រោះ ឃើញថាពិតជាស្លាប់ដោយសារខ្យល់គ ប្រាដកមែន ។ ខណៈពេលដែលជនរងគ្រោះមកមើលចំការម្នាក់ឯងចំណុចកើតហេតុខាងលើរបស់ខ្លួន។បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកមករៀបចំធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសពភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
នៅវេលាមវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៥ខែសីហាឆ្នាំ២០១៨នេះដែរ មានបុរសវ័យចំណាស់ម្នាក់គេប្រទះឃើញលង់ទឹកស្លាប់ ក្នុងកសិណប្រាសាទបន្ទាយឆ្មារ ជ្រុងខាងកើតនិងខាងត្បូង។ជនរងគ្រោះ ឈ្មោះ ប៉ែ គី ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅក្នុងវត្តបន្ទាយឆ្មារ (មនុស្សវិកលចរិក) ។មូលហេតុ(ស្រវឹងស្រាជិះទូកដកព្រលឹតក៏បណ្តាលឲ្យធ្លាក់ពីលើទូកចូលទឹកលង់ស្លាប់តែម្តង)។ ក្រោយការពិនិត្យសាកសពរួច កម្លាំងជំនាញនិងប៉ុស្តិ៍បានប្រគល់អោយទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីផងដែរ៕