យុវជន​ម្នាក់​ ចិត្តធំ​ជាង​ប៉ែ​ត​ ខឹង​ម្តាយ​ស្តីបន្ទោស​ពី​រឿង​ដើរ​ផឹក​ ដាច់​ចិត្ត​ចងក​ ធ្វើ​អត្តឃាត​

27-August-2018 | ដោយ ពលមនសិការ

បន្ទាយ​មាន​ជ័យ​៖​ យុវជន​ម្នាក់​ បាន​ធ្វើ​អត្តឃាត​ចងក​ បញ្ចប់ជីវិត​ខ្លួនឯង​ នៅ​ធ្នឹម​លើ​ផ្ទះ​ ។​ហេតុ​ការ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ប្រហែល​៧​ ព្រឹក​ថ្ងៃ​ទី​២៥​ខែសីហា​ឆ្នាំ​២០១៨​ នៅ​ភូមិ​សឹ​ង្ហ​លិច​ ឃុំ​សឹ​ង្ហ​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ។​

​លោក​វរសេនីយ៍ទោ​ សែ​ស​ វិបុល​ អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ​បាន​ឲ្យ​ដឹង​ថា​៖​តាម​របាយការណ៍​របស់​នគរបាល​មូលដ្ឋាន​ យុវជន​ដែល​ចង​.​ក​ ធ្វើ​អត្តឃាត​ ឈ្មោះ​ឈួ​ន​ តឿ​ អាយុ​២៧​ឆ្នាំ​ នៅ​លីវ​ រស់នៅ​ភូមិ​សឹ​ង្ហ​លិច​ ឃុំ​សឹ​ង្ហ​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​។​

​លោក​អធិការ​បាន​បញ្ជាក់​ថា​៖​តាម​ការ​សាកសួរ​ព័ត៌មាន​ មុន​ពេល​យុវជន​ខាងលើ​ បាន​ដើរ​ផឹកស៊ី​ បន្ទាប់​មក​ក៏​បាន​បន្ត​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​មិន​អស់ចិត្ត​ក៏​បន្តរ​ទៅ​ផឹក​ នៅ​កន្លែង​បុណ្យសព​ក្នុងភូមិ​ទៀត​ លុះដល់​យប់​ រំលង​អធ្រាត្រ​ ប្រហែល​ម៉ោង​៣​ទាប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​២០១៨​ ទើប​ជន​រង​គ្រោះ​ ត្រឡប់​មក​ផ្ទះ​វិញ​ ហើយ​ត្រូវ​បាន​ឪពុក​ម្តាយ​ ស្តីបន្ទោស​ឲ្យ​បន្តិចបន្តួច​ ថា​កំ​សូវ​ផឹកស៊ី​ពេក​ ។​លុះដល់​ព្រឹក​ ឪពុក​បាន​ឡើង​ទៅ​លើ​ផ្ទះ​ ស្រាប់តែ​ឃើញ​ កូនប្រុស​របស់​ខ្លួន​បាន​ចង​.​ក​ ស្លាប់​បាត់​ទៅ​ហើយ​ ។​ដោយ​យក​ខ្សែ​អង្រឹង​ ប្រវែង​២​ម៉ែត្រ​ ជាប់​នឹង​ធ្នឹម​ក្នុងផ្ទះ​ កំពស់​ប្រហែល​២​ម៉ែត្រ​។​

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សឹ​ង្ហ​ បាន​សហការ​ជាមួយ​គ្រូពេទ្យ​ ចុះ​ពិនិត្យ​សព​ឃើញ​ថា​៖​ជន​រង​គ្រោះ​មិន​មាន​ស្នាក​ស្នាម​អ្វី​ទេ​ គឺ​ពិតជា​ចង​.​ក​ ធ្វើ​អ​ត្ហ​ត​ឃាត​សម្លាប់​ខ្លួនឯង​ ពិតប្រាកដ​មែន​ ក្រោ​ពី​ពិនិត្យ​រួច​សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ចំនួនអ្នកទស្សនា

    20606667

  • ថ្ងៃនេះ2831
  • ម្សិលមិញ16391
  • សប្តាហ៍នេះ49061
  • ខែនេះ164211
  • ឆ្នាំនេះ164211
  • សរុប20606667