មនុស្ស​២​នាក់​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​ខណៈ​ជិះ​ម៉ូតូ​ត្រូវ​រថយន្ដ​បុក​ពេញ​មួយ​ទំហឹង​

27-August-2018 | ដោយ ពលមនសិការ

​កណ្ដាល​៖​ រថយន្ដ​មួយ​គ្រឿង​បើក​ដោយ​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ ជ្រុល​ទៅ​បុក​ម៉ូតូ​ជិះ​ច្រាស់ទិស​គ្នា​ពេញ​មួយ​ទំហឹង​ បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​ជា​អ្នក​ជិះ​ម៉ូតូ​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​នៅ​កន្លែង​កើតហេតុ​។​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​២២​និង​៥០​នាទី​ ថ្ងៃ​ទី​២៦​ ខែសីហា​ ឆ្នាំ​២០១៨​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣២-៣៣​ ស្ថិត​ក្នុងភូមិ​ពោធិ​តូច​ ឃុំ​កំពង់​លួង​ ស្រុក​ពញាឮ​ ខេត្តកណ្ដាល​ ។​

​ ​​មន្ដ្រី​នគរបាល​ចរាចរណ៍​ស្រុក​ពញាឮ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ស្លាប់មាន​គ្នា​២​នាក់​ ទី​១-​ឈ្មោះ​ ប៉ិ​ម​ ច​ន្ថា​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ កណ្ដាល​1J-5371​ និង​ទី​២-​ឈ្មោះ​ ចាប​ គឹ​ម​ហេង​ អាយុ​១៨​ឆ្នាំ​ (​ជា​អ្នក​រួម​ដំណើរ​)​។​ ជន​រង​គ្រោះ​ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​ធ្យូង​ ឃុំ​វិហារ​លួង​ ស្រុក​ពញាឮ​ ខេត្តកណ្ដាល​ ។​ ចំណែកឯ​រថយន្ដ​ម៉ាក​ TOYOTA​ SlENNA​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2K-3323​ បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ រត់គេច​ខ្លួន​ ។​

​ប្រភព​ដដែល​បន្ដ​ថា​ នៅ​មុន​ពេល​កើតហេតុ​ សាក្សី​បានឃើញ​រថយន្ដ​ TOYOTA​ SlENNA​ បើកបរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ ក៏​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿង​ជិះ​ក្នុង​ទិស​ដៅ​ច្រាស់​គ្នា​ចំ​ពីមុខ​ពេញ​មួយ​ទំហឹង​ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ទាំង​២​នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ រី​អ្នក​បើករថយន្ដ​បាន​ទុក​រថយន្ដ​របស់​ខ្លួន​ចោល​ រួច​រត់គេច​ខ្លួន​បាត់​ស្រមោល​។​

​ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ស្រុក​ បាន​ចុះ​ទៅ​ដ​លើ​កន្លែង​កើតហេតុ​ រួច​ធ្វើការ​វាស់វែង​និង​កសាង​ឯកសារ​ដកហូត​មធ្យោបាយ​ពាក់ព័ន្ធ​ទាំង​២​គ្រឿង​ យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។​ចំពោះ​សាកសព​ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

 

ចំនួនអ្នកទស្សនា

    20606987

  • ថ្ងៃនេះ3151
  • ម្សិលមិញ16391
  • សប្តាហ៍នេះ49381
  • ខែនេះ164531
  • ឆ្នាំនេះ164531
  • សរុប20606987