ជនសង្ស័យ​ម្នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន​បន្ទាប់​ពី​ជិះ​កង់​ចូល​លួច​ម៉ូតូ​នៅ​ស្រុក​អង្គស្នួល​

27-August-2018 | ដោយ ពលមនសិការ

កណ្ដាល​៖​ នគរបាល​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ បន្ទាប់​ពី​ជនសង្ស័យ​ខាងលើ​បាន​ជិះ​កង់​របស់​ខ្លួន​ រួច​ចូល​លួច​ម៉ូតូ​ តែ​ត្រូវ​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់​ផ្អើល​ឆោ​រ​ដល់​ប្រជាពលរដ្ឋ​ជួយ​ពួនស្ទាក់​រហូត​ចាប់ខ្លួន​ជនសង្ស័យ​ប្រគល់​ឲ្យ​សមត្ថកិច្ច​។​ករណី​លួច​ម៉ូតូ​ខាងលើ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៤​និង​១៥​នាទី​ ថ្ងៃ​ទី​២៦​ ខែសីហា​ ឆ្នាំ​២០១៨​ ត្រង់​ចំណុច​ការដ្ឋាន​គ្រឿងចក្រ​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ពើក​ ឃុំ​ពើក​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ។​

​មន្ដ្រី​នគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ចាប់ខ្លួន​បាន​មានឈ្មោះ​ លី​ ស្រ៊ុ​ល​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​រោង​ ឃុំ​ចាម​ ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង​។​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ សឿ​ន​ គង់​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​អ្នកយាម​ការដ្ឋាន​ មាន​ទីលំនៅ​ភូមិ​ចំការ​ជោ​ ឃុំ​ពើក​ ស្រុក​អង្គស្នួល​ ខេត្ត​
​កណ្តាល​។​ ដោយឡែក​វត្ថុ​តាង​ដកហូត​បាន​មក​វិញ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៣​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BR-9870​ លេខ​តួ​និង​លេខ​ម៉ាស៊ីន​ 9806549​ ជា​របស់​ជន​រង​គ្រោះ​ និង​កង់​១​គ្រឿង​ តួ​ស្រី​ ពណ៌​ទឹកប្រាក់​ជា​របស់​ជនសង្ស័យ​ ។​

​ប្រភព​ដដែល​បន្ដ​ថា​ នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​បាន​ជិះ​ម៉ូតូ​របស់​ខ្លួន​មក​ទុក​នៅ​ខាងលិច​រោង​ការដ្ឋាន​ដែល​ខ្លួន​យាម​ប្រហែល​១០​ម៉ែត្រ​ រួច​ដើរ​ចូល​ទៅ​ក្នុង​រោង​ការដ្ឋាន​ដើម្បី​បំពេរ​កូន​ឲ្យ​ដេក​ខណៈនោះ​ស្រាប់តែ​ជនសង្ស័យ​ខាងលើ​ពុំ​ដឹង​ជា​ជិះ​កង់​មកពីណា​បានឃើញ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ទុក​ចោល​ដោយ​មាន​ជាប់​សោរ​ផង​នោះ​ក៏​ទុក​កង់​របស់​ខ្លួន​ចោល​រួច​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ​ចេញ​ទៅ​ក្រៅ​ ភ្លាម​នោះ​ស្រាប់​ឈ្មោះ​ សុង​ ចាន់​ថន​ ភេទ​ប្រុស​ ដែល​កំពុង​អាំង​ខ្យង​នៅ​ក្បែ​នោះ​ បានឃើញ​ជនសង្ស័យ​ខាងលើ​ជិះ​ម៉ូតូ​ជនសង្ស័យ​ក៏​ស្រែ​កថា​ ចោរៗ​ រួច​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម​ជនសង្ស័យ​ រហូត​មក​ដល់​ផ្សារ​ថ្នល់ទទឹង​ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ ក៏​នាំ​គ្នា​ពួនស្ទាក់​ចាប់ខ្លួន​ជនសង្ស័យ​ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ព្រួត​វាយ​លើ​ជនសង្ស័យ​ បណ្តាល​ឲ្យ​យ​បែកក្បាល​ដេរ​ចំនួន​០៥​ថ្នេរ​ រួច​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​សារភាព​ថា​ខ្លួន​បាន​ជិះ​កង់​រហូត​មក​ដល់​ក្បែ​ការដ្ឋាន​ស្រាប់តែ​ឃើញ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ទុក​ក្បែ​រោង​ ទើប​ខ្លួន​ដើរ​ចូល​ទៅ​ ហើយ​ឃើញ​សោរ​ជាប់​នឹង​ម៉ូតូ​ស្រាប់​ក៏​លួច​ម៉ូតូ​ជិះ​ចេញ​ទៅ​ក្រៅ​តែ​ម្ដង​ទៅ​ ។​ ចំពោះ​ករណី​នេះ​ សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕​

 

ចំនួនអ្នកទស្សនា

    20607267

  • ថ្ងៃនេះ3431
  • ម្សិលមិញ16391
  • សប្តាហ៍នេះ49661
  • ខែនេះ164811
  • ឆ្នាំនេះ164811
  • សរុប20607267