ក្រចេះ៖ ជាមួយនិងស្ថានភាពទឹកជំនន់ ខ្យល់កន្ត្រាក់ ដែលគេចាត់ទុកថា ជាគ្រោះធកម្មជាតិ គឺកំពុងបន្តយាយីឥតឈប់ឈរ ចំណែកខ្យល់កន្ត្រាក់បានបន្តវាយបក់ ដួលរលំនៅឋាននពលរដ្ឋអស់ជាច្រើនខ្នងផ្ទះ ចំណែកគ្រោះធម្មជាតិទឹកជំនន់ បានបន្តជន់លិចដល់លំនៅដ្ឋានពលរដ្ឋ និងឆក់យកជីវិតមនុស្ស៦នាក់ផងដែរ។
ជាមួយនិងគ្រោះធម្មជាតិននេះ កាលពីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ខ្យល់កន្ត្រាក់ បានវាយបក់ ផ្តួលរលំផ្ទះពលរដ្ឋរស់នៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ងស់ចំនួន៩ខ្នងផ្ទះ តែមិនបង្កគ្រោះថ្នាក់ដល់ពលរដ្ឋនោះទេ។
ដោយឡែកគ្រោះធម្មជាតិទំជំនន់ គឺកំពុងបង្កើនការជន់លិចស្ទើរគ្របដណ្តប់ តាមតំបន់នានានៅទូ ទាំងខេត្តក្រចេះ ហើយការជន់លិចរហូតដល់កំរិតប្រកាសអាសន្ននេះ បានធ្វើឱ្យស្រុក៥និងក្រុងមួយ នៅទូទាំងខេត្ត បានរងការប៉ះពាល់ ធ្ងន់ធ្ងរដល់វិស័យកិសកម្ម ហេដ្ឋារចនាសម្ព័ន និងប៉ះបាល់ភូមិឋាន របស់ពលរដ្ឋ ជិត១ម៉ឺនគ្រួសារ។
ក្រៅពីនោះ គ្រោះធម្មជាតិទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ក៏បានបង្កឱ្យមានមហន្តរាយ ដល់អាយុជីវិត មនុស្សចំនួន៦នាក់ផងដែរ។ សេចក្តីរាយការណ៍បានឱ្យដឹងថា មានយុវជនយុវតីយ៉ាង ហោច៣នាក់ រស់នៅស្រុកឆ្លូងបានជួប ហេតុការណ៍លង់ទឹកស្លាប់កាលពីចុងខែកក្កដា។ ក្នុងនោះមានយុវជនម្នាក់ ដែលមាន សតិមិនគ្រប់ រស់នៅ ស្រុកព្រែកប្រសព្វ ក៏ជួបហតុការលង់ទឹកស្លាប់ កាលពីថ្ងៃទី២០ ខែសីហា កន្លងទៅនេះដែរ។ ស្របពេលនោះ ដែលមានកុមារី២នាក់ ដែលមានអាយុ ៥ឆ្នាំម្នាក់ និង៧ឆ្នាំម្នាក់ រស់នៅក្នុងស្រុកចិត្របុរី និងស្រុកសំបូរ ក៏ជួបហេតុ ការលង់ ទឹកស្លាប់នៅថ្ងៃតែ មួយ ទី២២ សីហា។
ក្រៅពីទឹកជំនន់ បានឆក់យកជីវិតមនុស្ស ប្រុស,ស្រី៦នាក់ហើយនោះ ក្នុងនោះក៏មានពលរដ្ឋជាង១ពាន់គ្រួសារ ដែលកំពុងជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថភាព បានសម្តែងក្តីបារម្ភ ពីជីវភាពគ្រួសារប្រចាំថ្ងៃ ដោយសារការលិចលង់ដោយទឹកជំនន់ឆ្នាំនេះ មានរយៈពេលយូរ។ ចំណែកសុខភាពពលរដ្ឋខ្លះ កំពុងធ្លាក់ទ្រុតទ្រោម និងខ្លះទៀតធ្លាក់ខ្លួនឈឺ ដោយសារត្រូវខ្យល់ ត្រូវទឹកភ្លៀងស្ទើររាល់ថ្ងៃ ។ លើសពីនេះពួកគាត់បារម្ភ ពីជម្ងឺឆ្លង ទាំងមនុស្សនិងសត្វ ការគ្មានទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ គឺជាបញ្ហាប្រឈមប្រចាំថ្ងៃ។
យោងតាមរបាយការសាលាខេត្តក្រចេះ បានបង្ហាញថា គិតត្រឹមថ្ងៃទី២៤សីហានេះ កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះ នៅមានកម្ពស់ជាង២២ម៉ែត្រនេះ ហើយកម្ពស់នេះគឺជាកំពស់ក្នុងកម្រិតប្រកាសអាសន្ន។ ក្នុងនោះបង្កឱ្យស្រុក-ក្រុងទាំង៦ នៅទូទាំងខេត្ត កំពុងតែស្ថិតក្នុងការលិចលង់ធ្ងន់ធ្ងរ ប៉ះពាល់វិស័យកសិកម្ម មានសន្ទូងស្រូវវស្សាចំនួន៣០១២ហិកតា ក្នុងនោះខូចខាតចំនួន១៥៣២ហិកតា ប៉ះពាល់ដំណាំរួមផ្សំមានចំនួន១១១៣ហិកតា ខូចខាត៧០០ហិកតា។ ផ្លូវលំជនបទយ៉ាងហោច ប្រវែងជាង៣៥ម៉ឺន៥៩៦៧ម៉ែត្រ បានរងការលិចលង់។ ក្រៅពីនោះក៏នៅមានអណ្តូងទឹក ចំនួន៩៨កន្លែង លិចលង់មិនអាចប្រើប្រាស់បាន ប៉ះពាល់លំនៅឋានប្រជាពលរដ្ឋ ៩១៥៤ពាន់ ខ្នងផ្ទះ សាលារៀន៨១កន្លែង មិនអាចសិក្សាបាន មណ្ឌលសុខភាព ៣មណ្ឌល វត្ត២៦កន្លែង ជម្លៀសពលរដ្ឋពលរដ្ឋ ១៣០៣គ្រួសារទៅទីទួលសុវត្ថិភាព និងបានជម្លៀសសត្វ ពាហនៈ ៨៤៣៨ក្បាល៕