នគរបាល​ខេត្ដកណ្ដាល​បង្ក្រាប​ទីតាំង​ផលិត​បារី​ESSE​ក្លែងក្លាយ​មួយ​កន្លែង​និង​ឃាត់ខ្លួន​ជនជាតិ​ចិន​២​នាក់​

29-August-2018 | ដោយ ពលមនសិការ

កណ្ដាល​៖​ ទីតាំង​ផលិត​បារី​ESSE​មួយ​កន្លែង​ត្រូវ​បាន​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​ សហការ​ជាមួយ​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ នៃ​ក្រសួងមហាផ្ទៃ​ និង​មានការ​ឯកភាព​ពី​លោក​ឧត្ដមសេនីយ៍ទោ​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ខេត្ដកណ្ដាល​ និង​សម្របសម្រួល​នីតិវិធី​ដោយ​លោក​ ឯក​ ស៊ុន​រស្មី​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ នៅ​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១២​និង​៥៥​នាទី​ ត្រង់​ចំណុច​ឃ្លាំង​ជួល​របស់​លោក​ គង់​ សុ​វ​ណ្ណា​រ៉ា​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ លើ​ផ្លូវ​លេខ​២០១​ ស្ថិ​ក្នុងភូមិ​កំពង់​សំណាញ់​ សង្កាត់​កំពង់​សំណាញ់​ ក្រុង​តា​ខ្មៅ​ និង​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​២​នាក់​ផង​ដែរ​ ។​

មន្ដ្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​បាន​ឲ្យ​ដឹង​ថា​ ករណី​ចុះ​បង្ក្រាប​ខាងលើ​នេះ​ គឺ​ដោយ​ផ្អែក​លើ​ពាក្យបណ្តឹង​របស់​ក្រុម​ ហ៊ុន​ ខ្មែរ​ធី​បងប្អូន​ អ៊ី​ម៉ិច​ ឯ​.​ក​ ចុះបញ្ជី​ក្រោម​លេខ​០០២០៤៨៨​ ចុះ​ថ្ងៃ​ទី​១០​ខែតុលា​ឆ្នាំ​២០១៦​ មាន​វិញ្ញាបណ្ណបត្រ​បញ្ជាក់​ចុះ​ឈ្មោះ​ក្នុង​បញ្ជីពាណិជ្ជកម្ម​លេខ​ MOC-97673026​ព​ណ​ ចប​ព​ ចុះ​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០១៦​ មាន​ការិយាល័យ​កណ្តាល​ ស្ថិត​នៅ​អគារ​លេខ​១០០k​ ផ្លូវ​លេខ​៥៨​ប​ ស្ថិត​ក្នុងភូមិ​ទួល​គោ​គ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ តំណាង​ដោយ​លោកស្រី​ សាត​ ដា​នេ​ ភេទ​ស្រី​ ជនជាតិ​ខ្មែរ​ កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ លេខ​010626144​ ចុះ​ថ្ងៃ​ទី​៣១​ ខែសីហា​ ឆ្នាំ​២០០៧​ ។​ ក្រោយ​ពី​នគរបាល​ជំនាញ​ទទួល​បាន​ពាក្យបណ្ដឹង​ភ្លាម​នោះ​ នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​ សហការ​ជាមួយ​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ នៃ​ក្រសួងមហាផ្ទៃ​ និង​មានការ​ឯកភាព​ពី​លោក​ឧត្ដមសេនីយ៍ទោ​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ខេត្ដកណ្ដាល​ និង​សម្របសម្រួល​នីតិវិធី​ដោយ​លោក​ ឯក​ ស៊ុន​រស្មី​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ ធ្វើការ​ចុះ​បង្ក្រាប​ទីតាំង​ផលិត​បារី​ ESSE​មួយ​កន្លែង​ ដែល​មាន​ទីតាំង​ខាងលើ​ ។​ ជា​លទ្ធិ​ផល​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​២​នាក់​ជា​អ្នក​ពាក់ព័ន្ធ​ ទី​១-​ឈ្មោះ​ XU​ CHUI​ YAO​ 

​ថ្ងៃខែ​ឆ្នាំ​កំណើត​:​ ០៥​ .១១.១៩៩៧​ កាន់​លិខិតឆ្លងដែន​លេខ​:E74484273​ សុពលភាព​:04.05.2016​ដល់​03.05.2026​ ទិដ្ឋាការ​លេខ​:EI00670270​ សុពលភាព​:28.09.2017​ ​ដល់​:02.10.2018​ ថ្ងៃ​ចូល​កម្ពុជា​:​ 28.09.2017​ និង​ទី​២-​ឈ្មោះ​ JIANG​ SHAO​ CONG​
​ថ្ងៃខែ​ឆ្នាំ​កំណើត​:១៥.០៨.១៩៩៤​ កាន់​លិខិតឆ្លងដែន​លេខ​:E89027406​ សុពលភាព​:01.11.2016​ ដល់​ 31.10.2026​ ទិដ្ឋាការ​លេខ​:EI00912039​ សុពលភាព​:19.06.2018ដល់​ 30.06.2019​ ថ្ងៃ​ចូល​កម្ពុជា​19.06.2018​ ដកហូត​យក​តែ​សំបក​កញ្ចប់​បារី​ម៉ាក​ ESSE​ ផង​ដែរ​។​ ដោយឡែក​បារី​ម៉ាក​ផ្សេង​ទៀត​និង​សម្ភារ​ វត្ថុធាតុដើម​ដែល​បំរើ​ការ​ក្នុង​ការ​ផលិត​បារី​ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​សម្រេច​ក្លំ​បេ​បិទ​បណ្តោះអាសន្ន​រង់ចាំ​អនុវត្ត​និ​តិ​វិធី​បន្ត​តាម​ផ្លូវច្បាប់​ ។​

ក្រោយ​ពី​ធ្វើការ​បង្ក្រាប​រួច​ ជនជាតិ​ចិន​ទាំង​២​នាក់​ ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ធ្វើការ​សាកសួរ​តាម​និ​តិ​វិធី​ និង​បន្ត​ទៀត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕


ចំនួនអ្នកទស្សនា

    20607917

  • ថ្ងៃនេះ4081
  • ម្សិលមិញ16391
  • សប្តាហ៍នេះ50311
  • ខែនេះ165461
  • ឆ្នាំនេះ165461
  • សរុប20607917