កណ្ដាល៖ ក្មេងស្រីម្នាក់ត្រូវឪពុកខ្លួនឯងចាប់រំលោភអស់រយៈជាងមួយឆ្នាំ រហូមានផ្ទៃពោះ៥ខែ ចុងក្រោយទើបម្ដាយដឹងប្ដឹងសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួន ។ ករណីចាប់ខ្លួនខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។
មន្ដ្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ ផាត់ តឿ ភេទ ប្រុស អាយុ៣៣ឆ្នាំជនជាតិខ្មែរ (ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ) រីកុមារីរងគ្រោះឈ្មោះ ម វ.ល ភេទស្រី អាយុ១២ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាកូនបង្កើតជនសង្ស័យ) ។ ជនសង្ស័យនិងក្មេងស្រីរងគ្រោះមានទីលំនៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។
ប្រភពដដែលបន្ដថា មុនឈានដល់ធ្វើការចាប់ខ្លួនជនសង្ស័យលើនេះ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ កុមារីរងគ្រោះមានអាការៈមិនស្រួលខ្លួន រួចប្រាប់ម្ដាយរបស់ខ្លួនថា ខ្លួនបានបាត់រដូវអស់រយៈពេល៣ខែហើយ ដោយពុំដឹងថា មកពីមូលហេតុអ្វីនោះទេ ដោយម្ដាយក្មេងស្រីរងគ្រោះមានការងឿងឆ្ងល់ ភ្លាមនោះក៏ទៅទិញឧបករណ៍ពិនិត្យទឹកនោម ដើម្បីមកធ្វើការពិនិត្យ រួចបានឃើញថា កូនស្រីរបស់ខ្លួនមានផ្ទៃពោះចំនួន៥ខែហើយ បន្ទាប់មកម្ដាយក្មេងស្រីរងគ្រោះបានសួរដេញដោលកូនស្រីខ្លួនឯងថា កូនឯងប្រាប់ម៉ែឲ្យត្រង់មក តើកូនបានខូចខិលជាមួយបុរសណា? ភ្លាមនោះកូនក៏ឆ្លើយថា ប៉ា(ជនសង្ស័យ)រំលោភខ្ញុំតាំងពីខែទឹកឆ្នាំទៅរហូតមកដល់ឥឡូវនេះ ។ ក្រោយពីម្ដាយបានស្ដាប់កូនស្រីខ្លួនរៀបរាប់ហើយ ភ្លាមនោះក៏ដេញកូនឲ្យទៅជួបជាមួយម្ដាយមីងដើម្បីជូនទៅប្ដឹងសមត្ថកិច្ច ។
ប្រភពដដែលបន្ដទៀតថា ក្រោយពីកុមារីរងគ្រោះនិងម្ដាយមីងបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកអំបិលរួចហើយ ភ្លាមនោះសមត្ថកិច្ចប៉ុស្ដិ៍ក៏បានធ្វើការចាប់ខ្លួនជនសង្ស័យយកមកប៉ុស្ដិ៍រួចបានធ្វើការសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា កាលពីនៅក្នុងកំឡុងខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៩ នៅពេលដែលក្មេងស្រីរងគ្រោះបានត្រឡប់មកពីស៊ីឈ្មួលប៉ាក់ឌិនគេវិញ ជនសង្សយ័ជាឪពុកបានមកយកទូកចម្លងកូន(ជនរងគ្រោះ) ជារៀងរាល់ល្ងាច ខណៈដែលជនសង្សយ័បានយកទូកមកចម្លងកូន ភ្លាមនោះជនសង្យ័បានលួងលោមរួមភេទជាមួយកូន តែកូនមិនព្រម រួចគំរាមថា បើមិនព្រមឲ្យអញ អញវ៉ៃងាប់ឥឡូវ ភ្លាមនោះក្មេងស្រីរងគ្រោះក៏ព្រមឲ្យឪពុកខ្លួនរំលោភ ។ ក្រោយពីធ្វើសកម្មភាពរំលោភរួច កូនស្រីនិយាយថា ចាំមើលទៅដល់ផ្ទះខ្ញុំប្រាប់ម៉ែហើយ រួចជនសង្សយ័គំរាមទៀតថា បើហ៊ានប្រាប់ម៉ែហែង អញនឹងសម្លាប់ចោល ។
លុះក្រោយមកជនសង្សយ័តែងតែរំលោភកូនកូនស្រីខ្លួនឯងរហូតជាបន្តបន្ទាប់ ដោយគំរាមកូនមិនឲ្យនិយាយប្រាប់ម្ដាយនិងអ្នកដ៏ទៃ បើហ៊ាននិយាយ និងសម្លាប់ចោល ។ លុះដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១២ ទើបក្មេងស្រីរងគ្រោះបាននិយាយប្រាប់ម្ដាយរបស់ខ្លួននូវរឿងរ៉ាវទាំងប៉ុន្មាន ទើបបែកការក៏ដាក់ពាក្យបណ្ដឹងបន្ដឹងសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួនជនសង្ស័យជាឪពុកតែម្ដង ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕