ព្រះសីហនុ៖ សា្លប់ជនជាតិចិនម្នាក់និងមនុស្ស២នាក់ទៀតរងរបួសធ្ងន់ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត៥គ្រឿងនិងមួយគ្រឿង។ ករណីគ្រោះថ្នាក់ខាងលើបានកើតឡើងនៅថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង០៧និង៤៥នាទី លើផ្លូវវិថីផែ ត្រង់ចំណុចP4 ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថាក្នុងឧបទ្ទវហេតុខាងលើបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់២នាក់រួមមានៈទី១-ឈ្មោះ ប៉េង សុង នគរបាលចរាចរណ៍ផ្លូវគោក ប្រចាំការនៅក្នុងP4 រងរបួសធ្ងន់, ទី២-ជនជាតិ ចិន មិនទាន់ស្គាល់អត្តសញ្ញាណ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យនិងទី៣-អ្នកបើកបររថយន្ត បង្ក រងរបួសធ្ងន់។ អ្នករងរបួសទាំងអស់បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាពឃ្លាំងលើ។ បច្ចុប្បន្នកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កំពុងចាត់ចែងតាមនីតិវិធី ៕