កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​បែក​ក្អម​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​

30-August-2018 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ កាលពី​ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ១៨​ និង​៣០​នាទី​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​បែក​ក្អម​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រព្រឹត្ត​អំពើ​ហិង្សា​(​ឆក់​ខ្សែ​ក​)​ នៅ​ចំណុច​មុខ​ម្តុំ​ឃ្លាំ​លក់​ឡាន​ ផ្លូវ​២០០៤​ ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​។​

​ជនសង្ស័យ​ឈ្មោះ​ សុខ​ សង្ហា​ ភេទ​ប្រុស​ អាយុ​ ២២​ឆ្នាំ​ មុខ​បរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​សង់​ថ្មី​ ផ្លូវ​បេតុង​ ភូមិ​បុរី​កីឡា​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ (​មាន​សារធាតុ​ញៀន​)​។​

​ជន​រង​គ្រោះ​ឈ្មោះ​ ហេង​ លី​ណា​ ភេទ​ស្រី​ អាយុ​ ២៥​ឆ្នាំ​ មុខរបរ​លក់ដូរ​ ស្នាក់​នៅផ្ទះ​សង់​ថ្មី​ ផ្លូវ​បេតុង​ ភូមិ​ព្រៃ​តា​ខ្មៅ​ សង្កាត់​ដើម​មាន​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​។​

សម្ភារៈ​បាត់បង់​៖​ខ្សែ​ក​ដាំ​តក​បបូ​ង​ ចំនួន​០១​ខ្សែ​ មាន​តម្លៃ​៣២០​ដុល្លារ​។​ សម្ភារៈ​បន្សល់​ទុក​៖​ម៉ូតូ​ចំនួន​០១​គ្រឿង​ ម៉ា​កនិច​ ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​២០១៨​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1GP-4593(​របស់​ជនសង្ស័យ​)​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ និង​ក្រុម​គ្រួសារ​ បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​នៅ​ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ក្នុង​គោលបំណង​មក​ផ្ទះ​បងប្អូន​នៅ​សង្កាត់​ក្រាំងធ្នង់​ ពេល​ជន​រង​គ្រោះ​ធ្វើ​ដំណើរ​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ជនសង្ស័យ​ ជិះ​ម៉ូតូ​០១​គ្រឿង​មក​ជិត​ជន​រង​គ្រោះ​ រួច​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​យក​ខ្សែ​ក​ពី​ជន​រង​គ្រោះ​បាន​ ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​ រួច​ជន​រង​គ្រោះ​និង​គ្រួ​សារបាន​ជិះ​ម៉ូតូ​ដេញ​តាម​រក​ឃើញ​ជនសង្ស័យ​នៅ​ម្តុំ​សង្កាត់​ស្ទឹង​មាន​ជ័យ​១​ ខណ្ឌមានជ័យ​ បាន​នាំ​គ្នា​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​អូរ​បែក​ក្អម​ធ្វើការ​សាកសួរ​ រួច​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ចោទប្រកាន់​ជនសង្ស័យ​តែ​ម្តង​។​ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​អនុវត្ត​នីតិវិធី​ច្បាប់​ ៕

ចំនួនអ្នកទស្សនា

    20606777

  • ថ្ងៃនេះ2941
  • ម្សិលមិញ16391
  • សប្តាហ៍នេះ49171
  • ខែនេះ164321
  • ឆ្នាំនេះ164321
  • សរុប20606777