ភ្នំពេញ៖ នៅថ្ងៃ ព្រហស្បតិ៍ ៤រោច ខែ ស្រពណ៌ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងទី៣០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង២០និង៤០នាទី មានករណី ឆក់ទូរស័ព្ទដៃ មួយករណី កើតឡើងនៅចំណុច មុខផ្ទះលេខ ២៤៧អឺ០ ផ្លូវ ២១៧ ភូមិ ២ សង្កាត់ អូរឫស្សីទី២ ខណ្ឌ៧មករា។
សមត្ថកិច្ចបានឲ្យដឹងដថាជនរងគ្រោះឈ្មោះ អ៊ុក ម៉ូលីដា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ ទីលំនៅផ្ទះលេខ២-២Fអឺ០ ផ្លូវបេតុង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ សម្ភារបាត់បង់៖ទូរស័ព្ទដៃម៉ាក អាយហ្វូន៧ផ្លើស ចំនួន ០១ គ្រឿង លេខ 011 688 787 ។
សមត្ថកិច្ចបានបន្តថា នៅថ្ងៃកើតហេតុ ម៉ោងប្រហែល ២០និង៣៥នាទី ជនរងគ្រោះបានចេញពីផ្សារសូរិយាម៉ល ក្នុងគោលបំណងទៅផ្ទះ លុះពេលមកដល់ចំណុចកើតហេតុខាងលើ ក៏មានជនសង្ស័យម្នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1F-6110 កំពង់ចាម ធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ របស់ជនរងគ្រោះបានសំរេច ហើយបានជិះម៉ូតូរត់គេចខ្លួន ហើយជនរងគ្រោះជិះម៉ូតូដេញពីក្រោយស្រែកចោរៗ ក៏ជួបកម្លាំងល្បាតរបស់អធិការដ្ឋានបានដេញតាមពីក្រោយ ហើយជនសង្ស័យ ក៏បានផ្តួលម៉ូតូនៅចំណុច ១៦៩ កែង ១៦៤ រួច រត់គេចខ្លួនបាត់តែម្តង ។ បច្ចុប្បន្ន ម៉ូតូជនសង្ស័យ ទុកនៅអធិការដ្ឋានដើម្បីធ្វើការស្រាវជ្រាវបន្ត ៕