កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​អូរ​បែក​ក្អម​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

31-August-2018 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០៦​ និង​៣០​នាទី​ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​អូរ​បែក​ក្អម​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​ចំណុច​តាម​ផ្លូវ​បេតុង​ ភូមិ​អូរ​បែក​ក្អម​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​។​

​ជនសង្ស័យ​ទី​១-​ឈ្មោះ​ ពេជ្រ​ រ៉ា​វី​ស​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជនជាតិ​ខែ្ម​រ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​ម័​រ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ ទី​២-​ឈ្មោះ​ នួន​ តុលា​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខែ្ម​រ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​ទ្រា​ សង្កាត់​ស្ទឹង​មាន​ ខណ្ឌមានជ័យ​។​

​សម្ភារៈ​ដកហូត​ ៖​ក្រាម​ស​ថ្លា​ចំនួន​០២​កូន​ថង់​តូច​ និង​ម៉ូតូ​ចំនួន​០១​គ្រឿង​ ម៉ា​កនិច​ ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​២០១៧​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GW-4774​។​

​សមត្ថកិច្ច​បាន​បន្ត​ថា​ មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ កម្លាំង​ល្បាត​ប៉ុស្តិ៍​រដ្ឋបាល​អូរ​បែក​ក្អម​ បាន​ធ្វើការ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ឃើញ​ជនសង្ស័យ​ចំនួន​០២​នាក់​ កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​ ដោយ​មានការ​សង្ស័យ​កម្លាំង​ល្បាត​យើង​ហៅ​ជនសង្ស័យ​ឲ្យ​ឈប់​ តែ​ជនសង្ស័យ​មិន​ព្រម​ឈប់​បាន​ជិះ​ម៉ូតូ​ទៅ​បុក​បង្គោល​ភ្លើង​បណ្តាល​ឲ្យ​ឈ្មោះ​ ពេជ្រ​ រ៉ា​វី​ស​ ដួល​បាក់ដៃ​ខាងស្តាំ​ រួច​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ធ្វើការ​ត្រួតពិនិត្យ​លើ​ដងខ្លួន​រក​ឃើញ​ក្រាម​ស​ថ្លា​ចំនួន​០២​កូន​ថង់​តូច​នៅ​ជាប់​ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់​ បន្ទាប់​មក​កម្លាំង​យើង​បាន​នាំ​ខ្លួន​ជនសង្ស័យ​ យក​មក​ធ្វើការ​សាកសួរ​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​។​ បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​អនុវត្ត​តាម​និ​តិ​វិធី​៕

ចំនួនអ្នកទស្សនា

    20606197

  • ថ្ងៃនេះ2361
  • ម្សិលមិញ16391
  • សប្តាហ៍នេះ48591
  • ខែនេះ163741
  • ឆ្នាំនេះ163741
  • សរុប20606197