ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​ក្រគរ​ ឃាត់ខ្លួន​ពី​បទ​លួច​ទ្រព្យសម្បត្តិ​សាលា​

03-September-2018 | ដោយ ពលមនសិការ

​ពោធិ៍សាត់​៖​ កាលពី​ថ្ងៃអាទិត្យ​៧​រោច​ ខែស្រាព​ណ៌​ ឆ្នាំច​ សំ​រិ​ទ្ធិ​សក​ព​.​ស​២៥៦២​ ត្រូវ​និង​ ថ្ងៃ​ទូ​០២​ខែកញ្ញា​ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៨​និង​១២​នាទី​សមត្ថកិច្ច​នគរបាល​ស្រុក​ក្រគរ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ហ៊ុំ​ គឹ​ម​ហុង​(​ហៅ​ខុ​ម​ គឹ​ម​ហុង​ )​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​ថ្គោល​ធំ​ ឃុំ​អ​ន្សា​ចំបក់​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ពាក់ព័ន្ធ​ករណី​ចូល​លួច​ទ្រព្យសម្បត្តិ​រដ្ឋ​ នៅ​ចំណុច​ទីចាត់ការ​សាលា​បឋម​សិកស្សា​កោះ​រំដួល​ ស្ថិត​ក្នុងភូមិ​ថ្គោល​ធំ​ ឃុំ​ អ​ន្សា​ចំបក់​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​។​

​លោក​វរសេនីយ៍ឯក​ ឯម​ រុន​ អធិការ​នគរបាល​ស្រុក​ក្រគរ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ សមត្ថកិច្ច​ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ​ឈុ​ន​ សំបូរ​ អាយុ​៣៤​ឆ្នាំ​ ជា​នាយក​សាលា​បឋម​សិកស្សា​កោះ​រំដួល​ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ និង​អនុវត្ត​តាម​បញ្ជា​លោក​ព្រះ​រា​ជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់​ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ហ៊ុំ​ គឹ​ម​ហុង​ នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ក្នុង​ ភូមិ​ឈើទាល​ខ្ពស់​ ឃុំ​ក្បាល​ត្បាល​ត្រាច​ ស្រុ​ក្រគរ​ ខេត្តពោធិ៍សាត់​ពី​បទ​លួច​ទ្រព្យសម្បត្តិ​រដ្ឋ​ កាលពី​ថ្ងៃ​ទី​០១​កញ្ញា​ ហើយ​ដាក់​ម៉ូតូឌុប​បំរុង​យក​ទៅ​លក់​។​

ក្រោយ​ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ រក​ឃើញ​ វត្ថុ​តាង​រួម​មាន​៖​ កុំ​ព្យុះ​ទ័​រលើ​តុ​ ចំនួន​១​ឈុត​ (​ស៊ី​បី​យូ​០១-​ដេ​ស​ថប់​០១-​ឃិ​ប​ថ​០១)​ រួច​យក​មក​កាន់​អធិការដ្ឋាន​នក​របាល​ស្រុក​ក្រគរ​។​

​លោក​អធិការ​ ឯម​ រុន​ បាន​បន្ត​ថា​ ជនសង្ស័យ​ឈ្មោះ​ហ៊ុំ​ គឹ​ម​ហុង​ ទើបតែ​ចេញពី​គុក​បាន​រយៈពេល​៧​ថ្ងៃ​ មុន​ថ្ងៃ​ចាប់ខ្លួន​ ពាក់ព័ន្ធ​ពី​បទ​លួច​ម៉ូ​ទ័​រ​បូមទឹក​របស់​ព្រះសង្ឃ​នៅ​វត្ត​កោះ​រំដួល​ កាលពី​ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​២០១៧​កន្លង​មក​។​ បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុ​តាង​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​មក​ទៅ​កាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

ចំនួនអ្នកទស្សនា

    20607617

  • ថ្ងៃនេះ3781
  • ម្សិលមិញ16391
  • សប្តាហ៍នេះ50011
  • ខែនេះ165161
  • ឆ្នាំនេះ165161
  • សរុប20607617