រតនគិរី៖ ជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនឃាត់ខ្លួនចំណុចបន្ទប់ខារ៉ាអូខេរ៉ូម ស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី កាលពីនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៨និង៣០នាទី។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ អ៊ិត ស្រីគីម ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ, ទី២-ឈ្មោះ យិន ស្រីនិច្ច ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ, ទី៣-ឈ្មោះ ជា ដាវ៉ៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ, ទី៤-ឈ្មោះ ស៊ីម ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ, ទី៥-ឈ្មោះឆាត ពៅ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ, ទី៦-ឈ្មោះជឿន មុនីរ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ, ទី៧-ឈ្មោះ សុខា ចាន់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ, ទី៨-ឈ្មោះឆាន ចាន់ដារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ
ក្រោយពីបានឃាត់ខ្លួន បានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)ទាំង៨នាក់។
វត្ថុតាងដកហូតរួមមានៈ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៤កញ្ចប់, ទម្ងន់ ៥,៧៦g ទាំងសំបកថង់, ទូរស័ព្ទ៤គ្រឿង, ថង់សម្រាប់ច្រកថ្នាំ និងសម្ភារៈមួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបានឃាត់និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញដើម្បីបន្តក៏សាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្ត ៕