បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ​បណ្តាល​ឱ្យ​ស្លាប់​ នៅ​ឃុំ​ឈើ​តុំ​

04-September-2018 | ដោយ ពលមនសិការ

ពោធិ៍សាត់​៖​ កាលពី​ថ្ងៃ​អង្គា​រ៍​ ៩​រោច​ ខែស្រាព​ណ៌​ ឆ្នាំច​ សំ​រិ​ទ្ធិ​ស័ក​ ព​.​ស​២៥៦២​ វេលា​ម៉ោង​១៩​និង​៣០​នាទី​ ថ្ងៃ​ទី​៣​ ខែកញ្ញា​ ឆ្នាំ​២០១៨​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដោយ​ជន​រង​គ្រោះ​ឈ្មោះ​ឆាន​ វី​រៈ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ រស់នៅ​ភូមិ​កា​ប៉ាស់​ ឃុំ​ឈើ​តុំ​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ជិះ​ម៉ូតូ​បុក​គោ​យន្ត​ពីក្រោយ​បណ្តាល​ឱ្យ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​ កើតឡើង​នៅ​លើ​ផ្លូវ​ក្រាស​គ្រួ​ស​ក្រហម​មួយ​ខ្សែ​នៅ​ត្រង់​ចំណុច​បង្គោល​អង់​តែ​ន​០១២​ ស្ថិត​ក្នុងភូមិ​ទួល​ត្បែង​ ឃុំ​ឈើ​តុំ​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​។​

​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​មាន​អ្នកបើកបរ​គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង​ធ្វើ​ដំណើរ​លើ​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម​ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​មាន​បុរស​វ័យក្មេង​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​ លេខ​តាកែវ​ 1C-8483​ ធ្វើ​ដំណើរ​ស្រប​ទិ​គ្នា​ បើក​បោះពួយ​យ៉ាង​លឿន​ទៅ​បុក​ពីក្រោយ​គោ​យន្ត​កន្ត្រៃ​ដែល​បើកបរ​ពីមុខ​ធ្វើ​ឱ្យ​បុរស​រង​គ្រោះ​ខាងលើ​ដួល​បោក​ក្បាល​ទៅ​និង​ថ្នល់​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​។​

​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឈើ​តុំ​ បាន​អះអាង​ថា​ ករណី​គ្រោះថ្នាក់​ខាងលើ​បណ្តាល​មក​ពី​អ្នក​បើក​ម៉ូតូ​បើកបរ​ក្នុង​ល្បឿន​លឿន​និង​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​ទើប​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​បែប​នេះ​។​ ក្រោយ​ពេល​កើតហេតុ​អ្នកបើកបរ​គោ​យន្ត​កន្ត្រៃ​បាន​បើក​គេចខ្លួន​បាត់​ សាកសព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃ​៕


ចំនួនអ្នកទស្សនា

    20607667

  • ថ្ងៃនេះ3831
  • ម្សិលមិញ16391
  • សប្តាហ៍នេះ50061
  • ខែនេះ165211
  • ឆ្នាំនេះ165211
  • សរុប20607667