ក្រុម​ចោរ​ធ្វើ​សកម្មភាព​លួច​ប្លន់​ បាន​ចំនួន​៣៥០​ដង​ ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ តាម​បង្ក្រាប​បាន​

04-September-2018 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ង៉េ​ង​ ជួ​ ប្រធាន​នាយក​ដ្ធា​ន​នគរបាល​ព្រហ្មទណ្ឌ​ លោក​ឧត្តមសេនីយ៍ទោ​ នឹម​ ច័ន្ទ​តា​ណា​ និង​លោក​ឧត្តមសេនីយ៍ទោ​ ប៉ុ​ល​ រតនា​ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ផ្ទាល់​ចុះ​ស្រាវជ្រាវ​បង្ក្រាប​ក្រោយ​ពី​កើតហេតុ​ករណី​ប្លន់​ម៉ូតូ​ម៉ាក​ NEC​ បាន​ដោយ​ជោគជ័យ​ក្នុង​រយះ​ពេល​១៨​ម៉ោង​ក្រោយមក​ ។​

​មុខសញ្ញា​ចោរ​ធ្វើ​សកម្ម​លួច​ ប្លន់​ដ៏​សកម្ម​នៅ​រាជធានី​ភ្នំពេញ​ ដោយ​យោង​តាម​ចំលើយ​សារភាព​របស់​វា​គឺ​ធ្លាប់​ធ្វើ​ សកម្មភាព​លួច​ប្លន់​ម៉ូតូ​បាន​ជាង​៣៥០​ដង​ ស្មើនឹង​ជាង​៣៥០​គ្រឿង​ ម៉ូតូ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ស្រាវជ្រាវ​បង្ក្រាប​បាន​ បន្ទាប់​ពី​ពួក​វា​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ កាលពី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​នេះ​ នៅ​ក្នុង​សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​។​

​មុខសញ្ញា​លួច​ ប្លន់​ដ៏​សកម្ម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នេះ​ មានឈ្មោះ​កែវ​ សា​រិ​ន​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ (​មាន​សារធាតុ​ញឿ​ន​)​រួម​ទាំង​បក្ខពួក​ជិត​ ១០​នាក់​ទៀត​ដែល​កំពុង​រត់គេច​ខ្លួន​។​

​លោក​ឧត្តមសេនីយ៍ទោ​ ប៉ុ​ល​ រតនា​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ដែល​ជា​អ្នកដឹកនាំ​កម្លាំង​បង្ក្រាប​មុខសញ្ញា​លួច​ ប្លន់​ខាងលើ​នេះ​បានអោយ​ដឹង​ថា​ មុខសញ្ញា​ខាងលើ​ បើ​តាម​ចម្លើយ​សារភាព​របស់​វា​ គឺ​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ និង​ប្លន់​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ មិន​តិច​ជាង​៣៥០​ដងនោះ​ឡើយ​ ហើយ​ក៏​លួច​ និង​ប្លន់​បាន​ ម៉ូតូ​ជាង​៣៥០​គ្រឿង​ដែរ​។​

​ក្នុង​នោះ​ សកម្មភាព​របស់​ពួក​វា​មាន​៣​រូបភាព​ គឺ​បើ​មើលទៅ​ឃើញ​ឱកាស​ស្ងាត់​ល្អ​គឺ​ពួក​វា​លួច​កាច់​សោក​ម៉ូតូ​ ហើយ​ពេល​ខ្លះ​ប្រើ​រូបភាព​ធ្វើ​ជា​ជិះ​ម៉ូតូ​ពពាក់ពពូន​គ្នា​ បង្ក​ជា​ជំ​លោះ​ជាមួយ​ជន​រង​គ្រោះ​ដែល​ត្រូវ​ប្លន់​ដេញ​វាយ​គ្នា​ដើម្បី​ បំភ័ន្ត​ភ្នែក​អ្នក​ជិតខាង​ រួច​ហើយ​ឆ្លៀតឱកាស​ជន​រង​គ្រោះភ័យ​រត់​ចេញពី​ម៉ូតូ​ ពួក​វា​ក៏​យក​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​គេចខ្លួន​តែ​ម្ដង​ និង​ រូបភាព​ទី​៣​ គឺ​ធ្វើ​សកម្មភាព​ភ្ជុង​ប្លន់​តែ​ម្ដង​ដោយ​ប្រើប្រាស់​កាំភ្លើងខ្លី​ម៉ាក​រ៉ូ​ឡូ​១​ដើម​។​

​លោក​ឧត្តមសេនីយ៍​ ប៉ុ​ល​ រតនា​ កាលពី​វេលា​ម៉ោង​២​ និង​៤៧​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​នេះ​ ពួក​វា​បាន​ធ្វើ​សម្មភាព​ភ្ជុង​ប្លន់​យក​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្សុ​យ​គី​និក​១​គ្រឿង​ ពី​ជន​រង​គ្រោះ​ឈ្មោះ​ស្រ៊ុ​ន​ សុខ​ផល្គុន​ ខណៈ​ជិះ​ចេញពី​កន្លែង​ធ្វើ​ ការ​នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សីហ​នុ​ ស្ថិត​ក្នុង​សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ បាន​សំរេច​។​ក្រោយ​ប្លន់​យក​ម៉ូតូ​ នៅ​ថ្ងៃ​ទី​៣១​ ខែសីហា​ ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ ទើប​កម្លាំង​ជំនាញ​ ដឹកនាំ​ដោយ​រូប​លោក​ ផ្ទាល់​បើក​ការ​ស្រាវជ្រាវ​រហូត​ដល់​ម៉ោង​៨​យប់​ ក៏​ឃាត់​បាន​មុខសញ្ញា​ខាងលើ​តែ​ម្ដង​។​

​ចំណែក​បក្ខពួក​របស់​វា​មួយ​ចំនួន​ទៀត​បាន​រត់​ គេចខ្លួន​អស់​ដែល​បច្ចុប្បន្ន​កំពុង​តាម​ចាប់​បន្ត​។​ តាម​ចម្លើយ​សារភាព​របស់​ជនល្មើស​បានអោយ​ថា​ កន្លង​មក​រូប​វា​ធ្លាប់​ធ្វើ​សកម្មភាព​ប្លន់​ នៅ​ហាង​សាំង​តេ​លា​ នៅ​គោក​ឃ្លាង​ ប្លន់​ យក​ម៉ូតូ​នៅ​ក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ និង​ប្លន់​ លួច​ម៉ូតូ​មិន​តិច​ជាង​៣៥០​ដងនោះ​ឡើយ​ ដោយ​សកម្មភាព​របស់​ពួក​វា​មិន​ដែល​បរាជ័យ​នោះ​ទេ​៕


ចំនួនអ្នកទស្សនា

    20605797

  • ថ្ងៃនេះ1961
  • ម្សិលមិញ16391
  • សប្តាហ៍នេះ48191
  • ខែនេះ163341
  • ឆ្នាំនេះ163341
  • សរុប20605797