ប៉ៃលិន៖ មនុស្ស៤នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់ករណីដាច់ខ្សែរ៉ត នៅអាគារកំពុងសាងសង់ ពីជាន់ទី០៦ ដែលមានកំពស់សរុប១២ជាន់ ទល់មុខសណ្ឋាគារ ម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅវេលាម៉ោង០៧និង១៥ព្រឹក ថ្ងៃអង្គារ៍ ០៩រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះរួមមានៈទី១-ឈ្មោះ ធន កក ភេទប្រុស អាយុ២០ឆ្នាំ (ស្លាប់), ទី២-ឈ្មោះបុរី ភេទ ប្រុស អាយុ២៣ឆ្នាំ (ស្លាប់), ទី៣-ឈ្មោះ ប្រាក់ ឃឿន ភេទ ប្រុស អាយុ៣៨ឆ្នាំ (ស្លាប់), ទី៤-ឈ្មោះ លីម វែង ភេទ ប្រុស អាយុ ១៨ឆ្នាំ (ស្លាប់) និងទី៥-ឈ្មោះ តន ភេទ ប្រុស អាយុ ៣២ឆ្នាំ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង។ សាកសពជនរងគ្រោះត្រូវបានរក្សាទុកនៅមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិនរងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ចបានបន្តថាមូលហេតុបណ្ដាលមកពីផ្ទុកមនុស្ស និងសន្លឹកពីដាន លើសចំណុះទើបធ្វើអោយដាច់ខ្សែរ៉ត។បច្ចុប្បន្នកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កំពុងតែអនុវត្តន៍ជុំវិញរឿងហេតុនេះ ៕