ស្នងការ​នគរបាល​ខេត្តតាកែវ​ ដឹកនាំ​កម្លាំង​ពន្លត់​អគ្គិភ័យ​ ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ ឆេះ​ផ្សារ​ព្រៃ​ល្វា​

05-September-2018 | ដោយ ពលមនសិការ

​តាកែវ​៖​ នៅ​ថ្ងៃ​ពុធ​ ១០​រោច​ ខែ​ស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​ ២៥៦២​ ត្រូវ​និង​ថ្ងៃ​ទី​០៥​ ខែកញ្ញា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០១​និង​៥៥​នាទី​យប់​ ក្រោយ​ពេល​ទទួល​ព័ត៌មាន​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ថាៈ​ មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​មួយ​បាន​កើតឡើង​នៅ​ចំណុច​ផ្សារ​ព្រៃ​ល្វា​ ក្នុងស្រុក​ព្រៃកប្បាស​ ភ្លាម​នោះ​ ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ សុខ​ សំណាង​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ បាន​ចុះ​ដឹកនាំ​បញ្ជា​ដោយ​ផ្ទាល់​កម្លាំង​ជំនាញ​បង្កា​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​ និង​កម្លាំង​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃកប្បាស​ អង្គរ​បូ​រី​ និង​សំរោង​ ដើម្បី​ចុះ​ជួយ​អន្តរាគមន៍​សង្គ្រោះ​ នៅ​កន្លែង​កើតហេតុ​អគ្គិភ័យ​ឆាបឆេះ​នោះ​។​

​យោង​តាម​របាយការណ៍​របស់​លោក​ វរសេនីយ៍ឯក​ ជុំ​ ឈឿ​ន​ អធិការ​នគរបាល​ស្រុក​ព្រៃកប្បាស​បានឱ្យ​ដឹង​ថា​ ក្នុង​កិច្ច​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ នេះ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​០៣​គ្រឿង​ បាញ់​ទឹក​ពន្លត់​អស់​ចំនួន​១៥​រថយន្ត​ និង​មានការ​សហការ​ពី​ប្រជាពលរដ្ឋ​ជួយ​ដងទឹក​ជះ​ពន្លត់​ទើប​គ្រប់គ្រង​ស្ថានភាព​បាន​ទាំងស្រុង​។​

​អគ្គិភ័យ​ឆេះ​នោះ​ចេញពី​តូប​លក់​ឥ​វ៉ា​ន់​ចាប់ហួយ​ និង​សម្ភារៈ​របស់​ឈ្មោះ​ សួយ​ និង​ឈ្មោះ​ ជា​ តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​ គឺ​បណ្តាល​មក​ពី​ទុ​សេ​ខ្សែភ្លើង​ បើ​តាម​ការ​ស្រង់​ទិន្នន័យបឋម​ខូចខាត​អស់​ប្រហែល​៥%​ នៃ​ទំហំ​ផ្សារ​ទាំងមូល​ រីឯ​ទីតាំង​ដែល​ឆាបឆេះ​ដំបូង​ខូចខាត​អស់​៩០%៕

ចំនួនអ្នកទស្សនា

    20606997

  • ថ្ងៃនេះ3161
  • ម្សិលមិញ16391
  • សប្តាហ៍នេះ49391
  • ខែនេះ164541
  • ឆ្នាំនេះ164541
  • សរុប20606997