ស្នងការ​រង​ខេត្ត​ បាន​នាំ​យក​ថវិកា​សមាគម​មិត្ត​នគរបាល​ជាតិ​ ប្រគល់​ជូន​គ្រួសារ​សព​លោក​ ប៉ែន​ រិ​ទ្ធ​

05-September-2018 | ដោយ ពលមនសិការ

តាកែវ​៖​ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ចង្អុលបង្ហាញ​ និង​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ សុខ​ សំណាង​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​មូលដ្ឋាន​សមាគម​មិត្ត​នគរបាល​ជាតិ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​។​

នៅ​ព្រឹក​ថ្ងៃ​ពុធ​ ១០​រោច​ ខែ​ស្រាពណ៍​ ឆ្នាំច​ សំ​រិ​ទ្ធ​ស័ក​ ព​.​ស​ ២៥៦២​ ត្រូវ​ថ្ងៃ​ទី​៥​ ខែកញ្ញា​ ឆ្នាំ​២០១៨​ លោក​ វរសេនីយ៍ឯក​ ឃី​ វ​ណ្ណា​ ស្នងការ​រង​ទទួល​ផែនការ​ងារ​គ្រប់គ្រង​ធនធានមនុស្ស​ បាន​ដឹកនាំ​ក្រុមការងារ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ និង​ លោក​ អធិការ​ អធិការរង​ លោក​ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ និង​ សហការី​ បាន​នាំ​យក​ថវិកា​សមាគម​មិត្ត​នគរបាល​ជាតិ​ចំនួន​៦​លាន​រៀល​ ប្រគល់​ជូន​ដល់​លោកស្រី​ ហ៊ួ​ គឹ​ម​ហ៊​ន​ ត្រូវជា​ភរិយា​ សព​លោក​ ប៉ែន​ រិ​ទ្ធ​ ជា​មន្ត្រី​ចូល​និវត្តន៍​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃកប្បាស​ ខេត្តតាកែវ​ ស្ថិត​នៅ​ភូមិ​ភូមិ​ចំប៉ា​ ឃុំ​ចំប៉ា​ ស្រុក​ ព្រៃកប្បាស​ ខេត្តតាកែវ​ ដែល​បាន​ទទួលមរណៈភាព​ កាលពី​ថ្ងៃ​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០១៨​ (​ដោយ​ជម្ងឺ​កាំ​ង​បេះដូង​)​។​

​ថ្លែង​ក្នុង​ឱកាស​ និង​ អារម្មណ៍​ដ៏​ក្តុកក្តួល​នោះ​ដែរ​ លោក​ វរសេនីយ៍ឯក​ ស្នងការ​រង​ បាន​សំណេះសំណាល​ជាមួយ​ក្រុម​គ្រួសារ​សព​ ហើយ​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ និង​ចូលរួម​រំលែក​ទុក្ខ​ ពី​សំណាក់​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធានកិត្តិយស​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ និង​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​កណ្តាល​ សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ និង​ឯកឧត្តម​ ស្នងការ​នគរបាល​ខេត្តតាកែវ​ ជា​ប្រធាន​គណៈកម្មាធិការ​មូលដ្ឋាន​សមាគម​មិត្ត​នគរបាល​ជាតិ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ផង​ដែរ​ ៕

ចំនួនអ្នកទស្សនា

    20605337

  • ថ្ងៃនេះ1501
  • ម្សិលមិញ16391
  • សប្តាហ៍នេះ47731
  • ខែនេះ162881
  • ឆ្នាំនេះ162881
  • សរុប20605337