ស្នងការ​នគរបាល​ខេត្ត​ចូលរួម​កម្មវិធី​សំណេះសំណាល​ និង​ចែក​អំណោយ​របស់​អង្គការ​មូលនិធិ​ពុទ្ធសាសនា​ ឆឹ​ ជី​ ជូន​គ្រួសារ​រង​គ្រោះ​ទឹកជំនន់​

05-September-2018 | ដោយ ពលមនសិការ

កំពង់ចាម​៖​ នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី​០៥​ ខែកញ្ញា​ ឆ្នាំ​២០១៨​ លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ បាន​អមដំណើរ​ ឯកឧត្តម​ គួ​ច​ ចំរើន​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​ និង​លោក​ជំទាវ​ ព្រមទាំង​សហការី​ ទៅ​ចូលរួម​កម្មវិធី​សំណេះសំណាល​ និង​ចែក​អំណោយ​របស់​អង្គការ​មូលនិធិ​ពុទ្ធសាសនា​ ឆឹ​ ជី​ ជូន​គ្រួសារ​រង​គ្រោះ​ទឹកជំនន់​ចំនួន​៨១៩​គ្រួសារ​ នៅ​ឃុំ​ព្រែក​កក់​ និង​ឃុំ​ព្រែក​បាក់​ ស្រុក​ស្ទឹង​ត្រង់​ ខេត្តកំពង់ចាម​។​

​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ ឯកឧត្តម​ កៅ​ សុខ​អាន​ អភិបាលរង​ខេត្ត​ អស់លោក​ លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ និង​លោក​ ទុន​ ណេ​ត​ អភិបាល​នៃ​គណៈ​អភិបាលស្រុក​ស្ទឹង​ត្រង់​ និង​អស់លោក​ លោកស្រី​ មន្ត្រីរាជការ​ជុំវិញ​ស្រុក​ ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​ជា​ចុង​ក្រោយ​ឯកឧត្តម​អភិបាលខេត្ត​ បាន​ផ្តាំ​សាកសួរ​ សុខទុក្ខ​ពី​សំណាក់​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ និង​សម្តេច​ក​ត្តិ​ព្រឹទ្ធិ​បណ្ឌិត​ ឯកឧត្តម​ ហ៊ុន​ ណេ​ង​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម​ និង​ថ្លែងអំណរគុណ​នូវ​កាយវិការ​សប្បុរស​ របស់​លោក​ សៀ​ ម៉ី​ង​ស៊ី​ន​ ប្រធាន​អង្គការ​មូលនិធិ​ពុទ្ធសាសនា​ឆឺ​ ជី​ និង​ក្រុមការងារ​ផង​ដែរ​៕

ចំនួនអ្នកទស្សនា

    20605117

  • ថ្ងៃនេះ1281
  • ម្សិលមិញ16391
  • សប្តាហ៍នេះ47511
  • ខែនេះ162661
  • ឆ្នាំនេះ162661
  • សរុប20605117