សៀមរាប៖ ដើម្បីបង្ការទប់ស្កាត់នូវគ្រោះអគ្គិភ័យដែលតែងតែកើតមានឡើងជាយថាហេតុនៅក្នុងខេត្តនិងដោយអនុវត្តតាមការណែនាំពីសំណាក់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង០៨និង៣០នាទីព្រឹក កម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះបានចុះបង្រៀនបំប៉នជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះវគ្គខ្លីដល់បុគ្គលិកសណ្ឋាគារស្តារី ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប។
មេរៀនដែលមន្ត្រីត្រូវបង្ហាត់រួមមាន៖
-បង្រៀនទ្រឹស្តី និយមន័យនៃភ្លើង ត្រីកោណភ្លើង ចំណាត់ថ្នាក់នៃភ្លើង ។
- បង្រៀនទ្រឹស្តី និយមន័យការសង្គ្រោះ បច្ចេកទេសសង្គ្រោះរំដោះមនុស្សចេញពីកន្លែងកើតហេតុ ។
-របៀបក្នុងការទុកដាក់បំពង់ពន្លត់អគ្គិ
ភ័យវិធីសាស្ត្រក្នុងការប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យបច្ចេកទេសក្នុងការពន្លត់អគ្គិភ័យនិងការអនុវត្តន៍ជាក់ស្តែងដោយប្រើបំពង់ពន្លត់អគ្គិភ័យ។ ក្នុងវគ្គសិក្សាខ្លីមានសិក្ខាកាមចូលរួមមានចំនួន២០នាក់៕