ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធករណីប៉ុនប៉ងលួចម៉ូតូ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង០២និង១០នាទីរំលងអាធ្រាត្រ នៅចំណុចផ្លូវ៦០ម៉ែត្រ ក្រុមទី០៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក តេង ស៊ីតូ អធិការនគរបាលខណ្ឌមានជ័យបានឱ្យដឹងថាជនសង្ស័យទី១-ឈ្មោះ សុខ ធី ហៅ ក្តី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបររើសអេតចាយ(មានផ្ទុកសារធាតុញៀនក្នុងទឹកនោម)។ ទី២-ឈ្មោះ ផល្លី យ៉ាង ភេទប្រុស អាយុ១៩ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបររើសអេតចាយ(មានផ្ទុកសារធាតុញៀនក្នុងទឹកនោម)។
វត្ថុតាងចាប់យក៖ម៉ូតូ០១គ្រឿងម៉ាកសេ១០០កូរ៉េ (ម៉ូតូចាស់) លេខតួ+លេខម៉ាស៊ីន (រលប់មើលមិនឃើញ)គ្មានស្លាកលេខ, ដែកចុងស្រួចចំនួន០១ ,សោរបំពង់លេខ៨ចំនួន០១ និងមួកកាតឹប ពណ៌ខ្មៅចំនួន០១។ បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕