បាត់ដំបង៖ជនសង្ស័យម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីរក្សាទុក ចែកចាយដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃអាទិត្យ ១៤រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៥និង៣០នាទី នៅចំណុចក្រុមទី៩ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
លោកវរសេនីយ៍ទោ ស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបងបានឱ្យដឹងថាជនសង្ស័យឈ្មោះ អាន យ៉ុង ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ៣០គ្រាប់។បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕