ព្រៃវែង៖មុខសញ្ញាជួញដូរគ្រឿងញៀន៧នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១១និង៤០នាទីនៅចំណុចកំពង់ដរត្រោយខាងលិច នៅភូមិកំពង់ស្នែ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។
មន្ត្រីនគរបាលខេត្តព្រៃវែងបានឱ្យដឹងថាជនសង្ស័យទាំង៧នាក់រួមមានទី១-ឈ្មោះស៊ីម ទន ភេទប្រុស អាយុ២៧ឆ្នាំ ភូមិព្រៃអង្គុញ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង, ទី២-ឈ្មោះជួន ភារម្យ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិពោធិ៍ភ្លុក ឃុំធាយ ស្រុកបាភ្នំខេត្ត ព្រៃវែង, ទី៣-ឈ្មោះ ចេង មករា ភេទប្រុស អាយុ១៥ឆ្នាំ ភូមិធាយ ឃុំធាយ ស្រុកបាភ្នំខេត្តព្រៃវែង, ទី៤-ឈ្មោះ សាន សុឃាក់ ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិក្តីដូង ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង, ទី៥-ឈ្មោះ អោក សំអឿន ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិព្រៃកំពែង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង, ទី៦-ឈ្មោះហ៊ុន វាសនា ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិព្រៃកំពែង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង និងទី៧-ឈ្មោះផល ហេង ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិព្រៃកំពែង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។
វត្ថុតាងដកហូតៈម្សៅក្រាមពណ៌ស ចំនួន៣កញ្ចប់(ធំ២, តូចមួយកញ្ចប់),ម៉ូតូ២គ្រឿងម៉ាកហៃហត មួយគ្រឿងពណ៌ខ្មៅ ម៉ូតូនិច ពណ៌សមួយគ្រឿង,រថយន្តម៉ាកហ៊ីយិនដាយពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ3A-3779។បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងបញ្ជូនទៅស្នងការនគរបាលខែត្តព្រៃវែង។ចំណែករថយន្តនិងម៉ូតូរក្សាទុកនៅប៉ុស្តិ៍ធាយ៕