មនុស្ស​ម្នាក់​ស្លាប់​និង​ម្នាក់​ទៀត​របួសធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​

17-September-2018 | ដោយ ពលមនសិការ

កណ្ដាល​៖​បុរស​ម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អ​ណោ​ច​អ​ធ័​ម​ រីឯ​ម្នាក់​ទៀត​ទទួល​រង​បួស​ធ្ងន់​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា​ពេញ​មួយ​ទំហឹង​ កាលពី​រសៀល​ថ្ងៃអាទិត្យ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៨​ នៅ​លើ​កំណាត់​ផ្លូវ​លេខ​៣៨០​ ស្ថិ​ក្នុងភូមិ​អាត់​លើ​ ឃុំ​ព្រែក​តា​មា​ក់​ ស្រុក​ខ្សាច់កណ្ដាល​ ខេត្តកណ្ដាល​។​

មន្ដ្រី​នគរបាល​ចរាចរណ៍​ស្រុក​ខ្សាច់កណ្ដាល​បាន​ឲ្យ​ដឹង​ថា​ បុរស​ស្លាប់​បាត់បង់​ជីវិត​នោះ​ឈ្មោះ​ ប៊​ន​ ចាន់​ថុ​ន​ អាយុ​៣៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កសិករ​ មាន​ទីលំនៅ​ភូមិ​ស្វាយ​អាត់​ក្រោម​ ឃុំ​ព្រែក​តា​មា​ក់​ ស្រុក​ខ្សាច់កណ្ដាល​ ជា​អ្នកបើកបរ​ម៉ូតូ​ធុន​សេ​១១០​ ពណ៌​ក្រម​ហម​ គ្មាន​ស្លាក​លេខ​។​ បុរស​ម្នាក់​ទៀត​រង​របួសធ្ងន់​នោះ​ពុំ​ទាន់​ស្គាល់​អត្ដសញ្ញាណ​នៅ​ឡើង​ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2GE-9071​។​

ប្រភព​ដដែល​បន្ដ​ថា​ នៅ​មុន​ពេល​កើតហេតុ​ សាក្សី​បានឃើញ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥​ ពណ៌​ខ្មៅ​ មួយ​គ្រឿង​ខាងលើ​នេះ​បើកបរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៨០​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ដោយ​ល្បឿន​លឿន​ ខណៈ​ដល់​ចំណុច​កើតហេតុ​ បាន​ជ្រុល​ចង្កូត​ទៅ​បុក​ជាមួយ​ម៉ូតូ​ធុន​សេ​១១០​កូរ៉េ​ ដែល​កំពុង​បើកបរ​ច្រាស់ទិស​គ្នា​ពេញ​មួយ​ទំហឹង​ ធ្វើ​ឲ្យ​ម៉ូតូ​ទាំង​២​គ្រឿង​ ដួល​បោក​ទៅ​លើ​ផ្លូវ​ បណ្ដាល​ឲ្យ​បុរស​ជា​អ្នកបើកបរ​ម៉ូតូ​ធុន​សេ​១១០​កូរ៉េ​ បោក​ក្បាល​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​ក្នុង​ថ្លុកឈាម​ រីឯ​អ្នក​បើក​ម៉ូតូ​ធុន​សេ​១២៥​រង​របួសធ្ងន់​។​

​ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​សមត្ថកិច្ច​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​ បាន​ចុះ​ទៅ​អន្ដរាគមន៍​ហៅ​រថយន្ដ​សា​មុ​យ​ដឹក​ជន​រង​គ្រោះ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ចំណែកឯ​សាកសព​ជន​រង​គ្រោះ​ម្នាក់​ទៀត​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​បច្ចុប្បន្ន​ ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕


ចំនួនអ្នកទស្សនា

    20605857

  • ថ្ងៃនេះ2021
  • ម្សិលមិញ16391
  • សប្តាហ៍នេះ48251
  • ខែនេះ163401
  • ឆ្នាំនេះ163401
  • សរុប20605857