កំពត៖មុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន៥នាក់ត្រូវបាននគរបាលជំនាញខេត្តកំពតសហការជាមួយកម្លាំងជំនាញខេត្តតាកែវឃាត់ខ្លួនកាលពីថ្ងៃទីអាទិត្យនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៤និង៣០នាទី ស្ថិតនៅក្នុងភូមិស្រុកចេក ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
មន្ត្រីនគរបាលខេត្តកំពតបានឱ្យដឹងថាជនសង្ស័យទាំង៥នាក់រួមមានទី១-ឈ្មោះរ៉េ រ៉ាវី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ, ទី២-ឈ្មោះហ៊ី អួង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ,ទី៣-ឈ្មោះញ៊ឹម ស្វិត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិស្វាយអំពា ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ,ទី៤-ឈ្មោះ មាស បឿន ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើនិងទី៥-ឈ្មោះខាន់ ដេត ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិសេកយា ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។វត្ថុតាងដកហូតៈថ្នាំញៀនចំនួន១៦កញ្ចប់(ធំ០៩កញ្ចប់)។ បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕