នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ តាម​ដីកា​ពាក់ព័ន្ធ​ករណី​“​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ ដោយ​ប្រើប្រាស់​អាវុធ​”

27-October-2018 | ដោយ ពលមនសិការ

​កោះកុង​៖​ កម្លាំង​នគរបាល​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បទុម​សាគរ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តកោះកុង​កាលពី​ថ្ងៃ​ទី​ ២៥​ ខែតុលា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៥​និង​៣០​នាទី​។​

​មន្ត្រី​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ​ ចិន​ សីហា​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ឃាត់ខ្លួន​តាម​ដីកា​បង្គាប់​លេខ​១៨០៤​ ត​.​ព​/១៨​ ចេញ​ដោយ​លោក​ កែវ​ សុខា​ ចៅក្រម​ស៊ើបសួរ​ នៃ​សាលាដំបូង​ខេត្តកោះកុង​ ពី​បទ​ “​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ ដោយ​ប្រើប្រាស់​អាវុធ​”​ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​០៥​ ខែកក្កដា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៥​និង​២១​នាទី​ នៅ​ចំណុច​ភូមិ​សុ​វ​ណ្ណា​បៃតង​ ឃុំ​កណ្ដោល​ ស្រុក​បទុម​សាគរ​។ បច្ចុប្បន្ន​ជនសង្ស័យ​បាន​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕

ចំនួនអ្នកទស្សនា

    20605577

  • ថ្ងៃនេះ1741
  • ម្សិលមិញ16391
  • សប្តាហ៍នេះ47971
  • ខែនេះ163121
  • ឆ្នាំនេះ163121
  • សរុប20605577