ព្រះសីហនុ៖ មុខសញ្ញាជួញដូរសារធាតុញៀនខុសច្បាប់ម្នាក់ត្រូវ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុឃាត់ខ្លួនកាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៨ វេលាម៉ោង២១និង៤០នាទី នៅក្រុម៣៤ ភូមិ៣សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តបានអោយដឹងថាជនសង្ស័យឈ្មោះ មាស ចំឡង ភេទប្រុស ជនជាតិខ្មែរ អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ។
វត្ថុតាងដកហូតបានរួមមានៈម្សៅក្រោមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ៣កញ្ចប់ធំ ១៤តូច,ជញ្ជើញថ្លឹង១គ្រឿងនិងសម្ភារៈវេចខ្ចប់មួយចំនួន,ទូស័ព្ទ១គ្រឿង។ បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួររកបក្ខពួកនិងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕