បន្ទាយមានជ័យ៖ កម្លាំងនគរបាលជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀន នៅថ្ងៃចុងសប្តាហ៍នេះ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន២នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖មានប្រជាពលរដ្ឋល្អបានរាយការណ៍មកកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការក្រុងប៉ោយប៉ែតថាមានគេចែកចាញគ្រឿងញៀននៅក្នុងបន្ទប់ជួលលេខ០៥ នៅជានទី០១ នៅចំណុតខាងកើតផ្សារត្រី ស្តិតនៅភូមិ បាលិលេយ្យ១ សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យកម្លាំងជំនាញបានទៅដលក៏សុំធ្វើការឆែកឆេររកឃើញឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ភាព រក្សា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិ បាលិលេយ្យ១ សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ដកហូតវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌សថ្លា០១ កូនថង់ធំល្មម,ថ្នាំគ្រាប់ពណ៌ទឹកក្រូចមានអក្សរLVចំនួន១៤៣គ្រាប់ កន្លះ,ថ្នាំគ្រាប់ពណ៌លឿងខ្ចីចំនួន ៣០គ្រាប់ មានអក្សរ រ៉ូឡិច,ថ្នាំគ្រាប់ពណ៌ខៀរខ្ចីចំនួន៩០គ្រាប់ មានអក្សរ រ៉ូឡិច,ថ្នាំដបកេតាមីន ចំនួន ៦១ដប,ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀងចំនួន ០២,ថ្នាំបន្ទះចំនួន១ គ្រាប់,សំបកដបកេតាម៉ីនចំនួន ៤៥៤ដប,គំរបដបកេតាម៉ីនមួយចំនួន រួមនិងប្រអប់ថ្នាំកេតាម៉ីនចំនួន ០៥ពណ៌ខៀវ,ថង់កិបមាត់សំរាប់ច្រកគ្រឿងញៀនមួយចំនួន,ថង់ខ្មៅ មានរុំស្គុតចំនួន ០៤សំរាប់ច្រក គ្រឿងញៀន,ឆ្នាំងសំរាប់សំងួតថ្នាំញៀងចំនួន ០១ គ្រឿង,កេសក្រដាស់ដែលមានសរសេរលេខទូរស័ព្ទ ភ្នំពេញ ប៉ោយប៉ែតចំនួន ០២។
លោកអធិការបានបញ្ជាក់ថា៖ ដោយទទួលបានការសារភាព ពីឈ្មោះ ភាព រក្សា កម្លាំងនគរបាលក៏បន្តទៅឃាត់ខ្លួនឈ្មោះ ធុន សុគន្ធា ភេទ ស្រី២៦ឆ្នាំ ស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុនរបរ បុគ្គលិកកាស៊ីណូនៅចំណុចច្រកទ្វាអត្តរជាតិប៉ោយប៉ែត៕