ផ្លូវ​មួយ​ខ្សែ​ដែល​មាន​ប្រវែង​ជាង​១​គីឡូម៉ែត្រ​ចន្លោះ​ពី​ភូមិ​បាង​ត​ភ្ជាប់​ទៅ​ភូមិ​ម្កាក់​ ឃុំ​ដើម​ឫស​ កំពុង​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​រថយន្ត​ដឹក​ខ្សាច់​តូច​ធំ​ដឹក​ទាំង​យប់​ថ្ងៃ​

29-October-2018 | ដោយ ពលមនសិការ

កណ្តាល​៖​ ផ្លូវ​មួយ​ខ្សែ​ដែល​មាន​ប្រវែង​ជាង​១​គីឡូម៉ែត្រ​ចន្លោះ​ពី​ភូមិ​បាង​ត​ភ្ជាប់​ទៅ​ភូមិ​ម្កាក់​ ឃុំ​ដើម​ឫស​ ស្រុក​កណ្តាលស្ទឹង​ កំពុង​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​រថយន្ត​ដឹក​ខ្សាច់​តូច​ធំ​ដឹក​ទាំង​យប់​ថ្ងៃ​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ម្កាក់​បាន​ឲ្យ​ដឹង​ថា​ផ្លូវ​ខាងលើ​ខូច​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដក់​ទឹក​ជួប​ការ​លំបាក​ប្រជាពលរដ្ឋ​ទៅ​មក​ជា​ពិសេស​នៅ​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់ទឹក​ដក់​ ឆ្លងកាត់​ទៅ​មក​ជួប​ការ​លំបាក​ខ្លាំង​ណាស់​។​

​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​លោក​អភិបាលខេត្ត​ និង​ស្រុក​ ឬ​មន្ទីរ​ជំនាញ​ជួយ​ពិនិត្យ​ និង​កសាង​ផ្លូវ​ខាងលើ​អោយ​ល្អ​ផង​ដើម្បី​ងាយស្រួល​សិស្សានុសិស្ស​ទៅ​សិក្សា​ និង​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ និង​ជួយ​ពិនិត្យ​ការដ្ឋាន​បូម​ខ្សាច់​ដែល​ដឹក​ទាំងថ្ងៃទាំងយប់​បំផ្លាញ​ផ្លូវ​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​។​

​លោក​មេ​ភូមិ​ម្កាក់​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែតុលា​ ឆ្នាំ​២០១៨​ លោក​ក៏​ទទួលស្គាល់​ថា​ផ្លូវ​ខាងលើ​រង​ការ​ខូចខាត​ខ្លាំង​មែន​ ហើយ​លោក​ក៏​បាន​រាយការណ៍​ទៅ​គណៈ​ពង្រឹង​ភូមិ​-​ឃុំ​រួច​ហើយ​។​ ប៉ុន្តែ​លទ្ធផល​មិន​ទាន់​ដឹង​នៅឡើយ​ រង​ចាំ​គណៈ​ពង្រឹង​ពិភាក្សា​គ្នា​។​

​លោ​កបូរ​ ណា​រ៉េ​ត​ អភិបាលស្រុក​កណ្តាលស្ទឹង​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែតុលា​នេះ​ថា​”​ផ្លូវ​ភូមិ​ម្កាក់​ ស្ថិត​នៅ​ក្នុង​គម្រោង​អន្តរ​ឃុំ​ ៣​ឆ្នាំ​រំកិល​ ហើយ​ឆ្នាំ​២០២០​ ផ្លូវ​នឹង​ចាក់​បេតុង​ព្រោះ​លោក​បាន​លើក​គម្រោង​ទៅ​លោ​កប​ណ្ឌ​ត​ ម៉ៅ​ ភិ​រុណ​ អភិបាល​ខេត្តកណ្តាល​រួច​ហើយ​ លោក​អភិបាលខេត្ត​ក៏​បាន​ក៏​បាន​ឯកភាព​។​ លោក​អភិបាលស្រុក​បន្ត​ថាបើ​ភូមិ​ណា​អត់​មាន​ការដ្ឋាន​ជីកដី​ទេ​ ផ្លូវ​ខូច​ទាំងអស់​ យើង​ពិបាក​សុំ​លុយ​គេ​ណាស់​ ហើយ​ឃុំ​ណា​មាន​ការដ្ឋាន​ជីកដី​ យើង​បង្ខំ​អោយ​ការដ្ឋាន​ទាំងនោះ​ជួស​ផុល​ផ្លូវ​ ហើយ​គួប​ផ្សំ​លោក​ឧត្តមសេនីយ៍​ យង់​ សំ​អុល​ គណៈ​ពង្រឹង​ថ្នាក់​ជាតិ​លោក​ជួយ​ទៀត​”៕

ចំនួនអ្នកទស្សនា

    20604577

  • ថ្ងៃនេះ741
  • ម្សិលមិញ16391
  • សប្តាហ៍នេះ46971
  • ខែនេះ162121
  • ឆ្នាំនេះ162121
  • សរុប20604577