មុខសញ្ញា​ឆក់​២​នាក់​ ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​

29-October-2018 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ លោក​វរសេនីយ៍ឯក​ ប៊ុ​ន​ សត្យា​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដឹកនាំ​កម្លាំង​ជំនាញ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ នៅ​ចំណុច​ផ្លូវលំ​ ភូមិ​បន្លា​ស្អិត​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ជិះ​ម៉ូតូ​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក​ IPhone​ 7Plus​ ពណ៌​ខ្មៅ​)​ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៣​ ផ្លូវ​ហាណូយ​ ភូមិ​បន្លា​ស្អិត​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៥​និង​៥០​នាទី​។​

​លោកនាយ​ការិយាល័យ​បន្ត​ថា​ជនសង្ស័យ​ទាំង​២​នាក់​រួម​មាន​ទី​១-​ឈ្មោះ​ ឃឺ​ន​ រ៉ា​និ​ត​ ហៅ​រ៉ា​ ភេទ​ ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​គ្មាន​លេខ​ ផ្លូវលំ​ ភូមិ​បន្លា​ស្អិត​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ទី​២-​ឈ្មោះ​ ស៊ិ​ន​ វិសាល​ ភេទ​ប្រុស​ អាយុ​១៩​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​មិន​ចាំ​លេខ​ ផ្លូវលំ​ ភូមិ​ច្រេស​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​។​

​វត្ថ​តាង​ជា​មធ្យ​បាយ​ធ្វើ​សកម្មភាព​ដែល​ចាប់​យក​បានៈ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​២០១៨​ លេខ​តួ​-​លេខ​ម៉ាស៊ីន​៩៤៨៣៣៧៣​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1FO-3003​ ចាប់​យក​ពី​ឈ្មោះ​ ឃឺ​ន​ រ៉ា​និ​ត​ ហៅ​រ៉ា​,​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្សុ​យ​គី​ឡេ​ត​ ពណ៌​សលាយ​ត្រួយ​ចេក​ ផលិត​ឆ្នាំ​២០១៥​ លេខ​តួ​-​លេខ​ម៉ាស៊ីន​១១៤៣១៣​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1HF-7259​ ចាប់​យក​ពី​ឈ្មោះ​ ស៊ិ​ន​ វិសាល​។​
​ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ ប៊ិ​ន​ គង្គា​ពិសី​ ភេទ​ស្រី​ អាយុ​១៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​សិស្ស​ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ ផ្លូវលំ​ ភូមិ​បន្លា​ស្អិត​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​សម្ភារៈ​បាត់បង់ៈ​ទូរស័ព្ទ​ដៃ​ម៉ាក​ IPhone7Plus​ ពណ៌​ខ្មៅ​។​ បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាង​ ខាងលើ​ ការិយាល័យ​ បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​៕

ចំនួនអ្នកទស្សនា

    20605917

  • ថ្ងៃនេះ2081
  • ម្សិលមិញ16391
  • សប្តាហ៍នេះ48311
  • ខែនេះ163461
  • ឆ្នាំនេះ163461
  • សរុប20605917