ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ កែ​ គឹ​ម​យ៉ា​ន​ ​សមត្ថកិច្ច​ពាក់​ព​ន្ធ័​ទាំងអស់​គួរ​ធ្វើ​ការងារ​តាម​តួនាទី​ភារកិច្ច​ កុំ​រង​ចាំតែ​បទបញ្ជា​

31-October-2018 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ ព្រឹក​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០១៨​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ កែ​ គឹ​ម​យ៉ា​ន​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ដឹកនាំ​កិច្ចប្រជុំ​ពេញ​អ​ង្អ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោកស្រី​ ជា​តំណាង​ក្រសួង​ ស្ថាប័ន​ ជា​អនុប្រធាន​ សមាជិក​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ និង​ក្រុមការងារ​អន្តរក្រសួង​ សរុប​៨០​រូប​ ។​

​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ កែ​ គឹ​ម​យ៉ា​ន​ បាន​ថ្លែង​ស្វាគមន៍​ដល់​ក្រសួង​ត្រូវ​បាន​តម្លើង​ជា​អនុប្រធាន​ និង​សមាជិក​ថ្មី​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ និង​ឥស្សរជន​ដែល​ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ថ្មី​ ។​

​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ កែ​ គឹ​ម​យ៉ា​ន​ បាន​ប្រសាសន៍​បន្ថែម​ថា​ ការ​ជួប​ប្រជុំ​គ្នា​ថ្ងៃនេះ​ មាន​កិច្ចការ​សំខាន់​ពីរ​ គឺ​ផ្សព្វផ្សាយ​ព្រះរាជក្រឹត្យ​ស្តី​ពី​ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ដែរ​ទើប​ទទួល​បានការ​កែសម្រួល​ថ្មី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​និង​ឆ្លង​របាយការណ៍​នព្វ​មាស​(០៩​ខែ​)​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ។​

​ជាមួយ​គ្នា​នេះ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ កែ​ គឹ​ម​យ៉ា​ន​ បាន​ថ្លែង​បន្ត​ដោយ​សង្កត់ធ្ងន់​ថា​ "​សមត្ថកិច្ច​ពាក់​ព​ន្ធ័​ទាំងអស់​គួរ​ធ្វើ​ការងារ​តាម​តួនាទី​ភារកិច្ច​ កុំ​រង​ចាំតែ​បទបញ្ជា​ "​ "៕


ចំនួនអ្នកទស្សនា

    20604367

  • ថ្ងៃនេះ531
  • ម្សិលមិញ16391
  • សប្តាហ៍នេះ46761
  • ខែនេះ161911
  • ឆ្នាំនេះ161911
  • សរុប20604367