កំពង់ស្ពឺ៖ កម្លាំងផ្នែកព្រហ្មទណ្ឌសហការជាមួយកម្លាំងផ្នែកសន្តិសុខ បានបង្ក្រាបទីតាំងលេងស៊ីសងមួយកន្លែង(កន្ទុយលេខ)នៅក្នុងព្រៃខាងត្បូងភូមិរបងច្រុះ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឃាត់មុខសញ្ញាបាន៦នាក់ នៅថ្ងៃអង្គារ ៦រោច ខែអស្សុជ សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៥និង៤០នាទី។
លោកវរសេនីយ៍ឯក ឃុត សុផល អធិការស្រុកសំរោងទងបានអោយដឹងថាជនសង្ស័យទាំង៦នាក់រួមមានទី១-ឈ្មោះ បូ សុខលី ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិរបងច្រុះ ឃុំសំរោងទង ស្រុកសំរោងទង, ទី២-ឈ្មោះ ឡូត រ៉ន ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិត្រពាំងតាឡាត់ ឃុំរោងទង, ទី៣-ឈ្មោះ ញ៉ាញ់ តូ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិវត្តថ្មី ឃុំត្រពាំងល្វា ស្រុកឧដង្គ, ទី៤-ឈ្មោះ ជឺ សារិន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិចុងបឹង ឃុំសំរោងទង ទី៥-ឈ្មោះ ជួន ម៉ុល ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិចង្ក្រៀនដែក ឃុំសំរោងទងនិងទី៦-ឈ្មោះ អ៊ឹម ឡូ ភេទប្រុស អាយុ២៩ឆ្នាំភូមិអង្គទន្លាប់ ឃុំសំរោងទង។
ដកហូតបានវត្ថុតាងរួមមានៈប៊ិចម៉ាស៊ីនគិតលេខ១,ទូរស័ព្ទ២គ្រឿង, កាបូបស្ពាយ១, ក្រដាស សម្រាប់កត់ឆ្នោតមួយចំនួន និងលុយចំនួន៩៥ ៥០០រៀល (ប្រាំបួនម៉ឺនប្រាំពាន់ប្រាំរយរៀល)។ បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរនិងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕