ក្រសួងការពារជាតិ​ និង​បញ្ជូន​កង​វិស្វកម្ម​លេខ​៥៩៤​ ចំនួន​២១៦​នាក់​ ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​ អ​.​ស​.​ប​ នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​

31-October-2018 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ យោង​តាម​កិច្ចព្រមព្រៀង​ រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​)​ ក្រសួងការពារជាតិ​ និង​បញ្ជូន​កង​វិស្វកម្ម​លេខ​៥៩៤​ ចំនួន​២១៦​នាក់​ ក្នុង​នោះ​រួម​មាន​នារី​១០​នាក់​ ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​ អ​.​ស​.​ប​ នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ ដែល​ពិធី​ជូន​ដំណើរ​នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ប៉ុ​ល​ សា​រឿ​ន​ ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​បេសកកម្ម​ពិ​សេ​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ នៅ​មូលដ្ឋាន​ទ័ពអាកាស​ពោធិ៍​ចិន​តុង​ រាជធានី​ភ្នំពេញ​។​

​ដោយឡែក​ កម្មវិធី​មាតុភូមិនិវត្តន៍​នៃ​កង​វិស្វកម្ម​លេខ​៨៥៤​ ចំនួន​១៦​នាក់​ ក្នុង​នោះ​រួម​មាន​នារី​ចំនួន​១៤​នាក់​ពី​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ និង​កងរាជអាវុធហត្ថ​លេខ​៦១៨​ ចំនួន​៧៣​នាក់​ រួម​ទាំង​នាទី​៩​នាក់​ ពី​សាធារណរដ្ឋ​ស៊ូ​ដង់​ខាងត្បូង​ និង​ត្រូវ​បាន​រៀបចំ​ឡើង​ ក្រោម​អធិបតីភាព​ សម្តេច​ពិជ័យ​សេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ តំណាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ នៅ​មូលដ្ឋាន​ទ័ពអាកាស​ពោធិ​ចិន​តុង​ រាជធានី​ភ្នំពេញ​៕

ចំនួនអ្នកទស្សនា

    20606167

  • ថ្ងៃនេះ2331
  • ម្សិលមិញ16391
  • សប្តាហ៍នេះ48561
  • ខែនេះ163711
  • ឆ្នាំនេះ163711
  • សរុប20606167