ថវិកា​គោលនយោបាយ​ចំនួន​១៣៦.៩៦៣.៣៦០​ រៀល​ ត្រូវ​បាន​លោក​​ឧត្តមសេនីយ៍ទោ​ ស្នងការ​នគរបាល​ខេត្តកំពង់ធំ​បើក​ផ្ដល់​ជូន​មន្ត្រី​នគរបាល​ជាតិ​ចូល​និវត្តន៍​

01-November-2018 | ដោយ ពលមនសិការ

កំពង់ធំ​៖​ នា​ព្រឹក​ថ្ងៃ​ ព្រហស្បតិ៍​ ៨​រោច​ ខែអស្សុជ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ត្រូវ​នឹង​ថ្ងៃ​ទី​១​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៨​ លោកឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ធំ​បាន​អញ្ជើញ​សំណេះសំណាល​ និង​ប្រគល់​ថវិកា​ គោលនយោបាយ​ ជូន​ដល់​មន្ត្រី​នគរបាល​ជាតិ​ដែល​បាន​ចូល​និវត្តន៍​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​។​

​វត្តមាន​ចូលរួម​មាន​លោកស្នងការ​រង​ នាយការិយាល័យ​នាយ​ផ្នែក​ទទួល​ការងារ​គោលនយោបាយ​សោធន​និវត្តន៍​និង​មន្ត្រី​នគរបាល​ជាតិ​ ចូល​និវត្តន៍​ចូលរួម​ប្រមាណ​២៦​នាក់​ ស្រី​០២​នាក់​។​

​លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ បាន​ពាំនាំ​នូវ​ ប្រសាសន៍​ផ្ដាំផ្ញើរ​ សួរសុខទុក្ខ​ដល់​បងប្អូន​មន្ត្រី​នគរបាល​ជាតិ​ ចូល​និវត្តន៍​ របស់​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ អគ្គ​ស្នង​រង​ការ​នគរបាល​ជាតិ​ និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក​ ឯកឧត្តម​ អភិបាលខេត្ត​កំពង់ធំ​ដែល​បាន​រំលឹក​អំពី​វិ​រៈ​ភាព​ របស់​បងប្អូន​មន្ត្រី​នគរបាល​ជាតិ​ ដែល​បាន​ចូល​និវត្តន៍​ អស់​រយៈពេល​កន្លង​មក​ អស់លោក​ លោកស្រី​ បាន​ចូលរួម​ចំណែក​ខិតខំ​ បំពេញភារៈកិច្ច​ រក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​សង្គម​ បាន​ស្ថេ​រ​ភាពល្អ​ មក​ដល់​បច្ចុប្បន្ន​ ។​

​ក្នុង​ឱកាស​ នេះ​យើង​បាន​បើក​ផ្ដល់​ជូន​នូវ​ថវិកា​គោលនយោបាយ​ចំនួន​១៣៦.៩៦៣.៣៦០​រៀល​​ជូន​ដល់​មន្ត្រី​នគរបាល​ជាតិ​ ចូល​និវត្តន៍​ចំនួន​ ២២​ នាក់​ស្រី​០២​នាក់​។​

​លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ លើក​ឡើង​អំពី​អនុស្សាវរីយ៍​ អំពី​ កិច្ច​ប្រតិបត្តិការ​ នានា​ ដើម្បី​ជាតិ​មាតុភូមិ​ ជាមួយ​អស់លោក​ លោកស្រី​ ក្នុង​នោះ​ចុះ​បង្ក្រាប​ទប់ស្កាត់​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​ និង​ខ្មាំងសត្រូវ​ ដែល​មាន​ចេតនា​បំផ្លិចបំផ្លាញ​ ទ្រព្យសម្បត្តិ​  សេចក្តី​ សុខ​សប្បាយ​ របស់​ប្រជាពលរដ្ឋ​ ដើម្បី​ការពារ​ ថែរក្សា​ សន្តិសុខ​ សណ្តាប់ធ្នាប់​សង្គម​។​ នា​ពេល​កន្លែង​មក​ ដែល​បាន​លេច​ចេញ​ជា​ស្នាដៃ​ គុណ​បំណាច់​ ដ៏​ធំធេង​របស់​អស់លោក​ លោកស្រី​  ក្នុង​បព្វ​ហេតុ​ការពារ​ ជាតិ​មាតុភូមិ​ ថែរក្សា​ សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ និង​សង្គម​ជាតិ​  ធានា​បាន​ សន្តិភាព​ ស្ថេ​រ​ភាព​នយោបាយ​ និង​ការ​អភិវឌ្ឍ​ របស់​សង្គម​ជាតិ​។​

​លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ កុសល​ ស្នងការ​នគរបាល​ខេត្ត​ បាន​មាន​ប្រសាសន៍​ ផ្ដាំផ្ញើ​ ដល់​បងប្អូន​ទាំង​ បើ​មាន​ក្ដី​ទុក្ខ​លំបាក​ គ្រា​មាន​អាសន្ន​ អន់​ក្រ​ និង​រង​ភាព​អយុត្តិធម៌​ សូម​បងប្អូន​ ទំនាក់ទំនង​មក​លោក​ឧត្តមសេនីយ៍ទោ​ ដើម្បី​លោក​ជួយ​អន្តរាគមន៍​ ដោះស្រាយ​ ទាន់​ពេលវេលា​ហើយ​លោក​ និង​អង្គភាព​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ មិន​បោះបង់​ចោល​ បងប្អូន​ក្នុង​ហេតុការណ៍​ ណាមួយ​ឡើយ​ព្រមទាំង​បាន​ជូនពរ​ ដល់​អស់លោក​ លោកស្រី​ ដែល​មាន​វត្តមាន​ ក្នុង​ពិធី​នោះ​ សូម​ទទួល​បាន​ សុខភាព​ល្អ​ កម្លាំង​ខ្លាំងក្លា​ បញ្ញា​វាងវៃ​ និង​សូម​អោយ​ជួប​ប្រទះ​តែ​ពុទ្ធិ​ពរ​ទាំង​៤​ប្រការ​គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ៕


ចំនួនអ្នកទស្សនា

    20604487

  • ថ្ងៃនេះ651
  • ម្សិលមិញ16391
  • សប្តាហ៍នេះ46881
  • ខែនេះ162031
  • ឆ្នាំនេះ162031
  • សរុប20604487