ព្រៃវែង៖ មនុស្ស៤នាក់បានរងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នា។ ឧបទ្ទវហេតុខាងលើបានកើតឡើងកាលពីថ្ងៃពុធទី៣១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៧និង៥១នាទី ស្ថិតនៅលើផ្លូវជាតិលេខ១១ (ផ្លូវសាងសង់)ចំណុចមុខផ្ទះឈ្មោះអៃ ខែម ភូមិស្វាយអន្ទរទី១ ឃុំស្រុកស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
មន្ត្រីនគរបាលខេត្តព្រៃវែងបានឲ្យដឹងថាមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកC125 ពណ៌ខ្មៅផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ កំពង់ចាម 1P-7547 បើកដោយឈ្មោះផល បញ្ជា ភេទប្រុសអាយុ២៤ឆ្នាំ ភូមិពោធិស្វាយមីញ ឃុំអំពិលតាពក ស្រុកអូរាំឪ ខេត្តត្បូងឃ្មុំ រងរបួស(បាក់កដៃខាងឆ្វេង)រួមដំណើរមនុស្ស២នាក់ ទី១-ឈ្មោះស៊ាង វ៉ាន ភេទស្រី អាយុ១៩ឆ្នាំ រងរបួស(ស្រាល)ត្រូវជាប្រពន្ធ ទី២-ឈ្មោះស៊ាង វីន ភេទស្រី អាយុ១៦ឆ្នាំ រងរបួស(ធ្ងន់)សន្លប់ត្រូវជាប្អូន បើកបរពីត្បូងទៅជើង បានបំពានគន្លងផ្លូវ ម៉ូតូម៉ាកវ៉េវពណ៌ខ្មៅស្លាកលេខភ្នំពេញ 1GM-2724 បើកដោយឈ្មោះឃុយ ខន ភេទប្រុស អាយុ៣៨ឆ្នាំ ភូមិចចកទី១ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បើកបរពីជើងទៅត្បួងបានបុកចំពីចំហៀងម៉ូតូបំពានគន្លងបណ្តាលអោយរងរបួស(ស្រាល)។
ក្រោយកើតហេតុអ្នករងរបួសបានបញ្ជូនទៅព្យាបាលនៅពេទ្យរង្វង់មូលស្វាយអន្ទរ។ មូលហេតុម៉ូតូC125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧បើកបរបំពានគន្លងខ្វះការប្រុងប្រយ័ត្ន។ បច្ចុប្បន្នម៉ូតូទាំង២គ្រឿងសមត្ថកិច្ចបានយកមកទុកនៅប៉ុស្តិ៍រដ្ឋបាលស្វាយអន្ទរដើម្បីរងចាំការដោះស្រាយតាមផ្លូវច្បាប់៕