ជនជាតិ​កូរ៉េ​ម្នាក់​ ត្រូវ​នគរបាល​ឃាត់ខ្លួន​ ពាក់ព័ន្ធ​កាន់​ដុំ​ថ្ម​ក្នុង​ដៃ​រក​វាយ​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​

02-November-2018 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ នៅ​ថ្ងៃ​សុក្រ​ ៩​រោច​ ខែអស្សុជ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០៩​និង​៣០​នាទី​ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ ផែនការ​ងារ​អន្តោប្រវេសន៍​បាន​ទទួល​ជនជាតិ​កូរ៉េ​ម្នាក់​ ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ ខណ្ឌចំការមន​ ករណី​ជនបរទេស​ខាងលើ​ កាន់​ដុំ​ថ្ម​ក្នុង​ដៃ​រក​វាយ​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ នៅ​ម្ដុំ​មុខ​សណ្ឋាគារ​ណា​ហ្គា​។​

​លោក​វរសេនីយ៍ទោ​ ជា​ ចិ​ត្រា​ នាយការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្តន៍​នីតិវិធី​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ជនបរទេស​ខាងលើ​ឈ្មោះ​LEE​ DONGHO​ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ​ ជនជាតិ​កូរ៉េ​ ហើយ​ជនបរទេស​នេះ​ចូល​មក​ ប្រទេស​កម្ពុជា​លើក​ដំបូង​នៅ​ក្នុង​ ឆ្នាំ​២០១៥​ តាម​ច្រក​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ និង​បាន​ចេញចូល​ប្រទេស​កម្ពុជា​ប្រហែល​២០​លើក​ហើយ​ គោលបំណង​ទេសចរណ៍​។​ តាម​ការ​សាកសួរ​បានអោយ​ដឹង​ថា​ លិខិតឆ្លងដែន​ជន​នេះ​បាន​ (​លើស​ទិដ្ឋាការ​ស្នាក់​នៅ​ ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០១៨)​។​ ប​បច្ចុប្បន្ន​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​៕


ចំនួនអ្នកទស្សនា

    20605647

  • ថ្ងៃនេះ1811
  • ម្សិលមិញ16391
  • សប្តាហ៍នេះ48041
  • ខែនេះ163191
  • ឆ្នាំនេះ163191
  • សរុប20605647