ម៉ូតូ​បុក​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ និង​របួសធ្ងន់​ស្រាល​ ២​នាក់​ នៅ​ក្រុង​បា​វិត​

02-November-2018 | ដោយ ពលមនសិការ

ស្វាយ​រៀង​៖​ កាលពី​ថ្ងៃ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​២៣​និង​៤៥​នាទី​ នៅ​លើ​ផ្លូវជាតិ​លេខ​០១​ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​១៦៥-១៦៦​ ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល​ សង្កាត់​/​ក្រុង​បា​វិត​ ខេត្តស្វាយរៀង​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ​និង​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ពី​កើត​ទៅ​លិច​។​

​មន្ត្រី​នគរបាល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​C125​ ផលិត​២០១៦​ ពណ៌​ខ្មៅ​បើកបរ​ដោយ​ឈ្មោះ​ភោគ​ សម្បត្តិ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​បា​វិត​កណ្តាល​សង្កាត់​/​ ក្រុង​ខេត្តស្វាយរៀង​ បើកបរ​ពី​កើត​ទៅ​លិច​លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ក៏​បាន​បុក​ប៉ះ​និង​ម៉ូតូ​០១​គ្រឿង​បណ្តាល​អោយ​ដួល​បោក​ក្បាល​ស្លាប់​នៅ​និង​កន្លែង​កើតហេតុ​ម៉ូតូ​ម៉ាក​ស្កុប​ពី​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ (​គ្មាន​ពាក់មួក​សុវត្ថិភាព​មាន​កញ្ចក់​មើល​ក្រោយ​)​ បើកបរ​ដោយ​ឈ្មោះ​ ឈៀក​ សុ​ភ័​ក្រ​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​បុគ្គលិក​ហាង​ចិន​មាន​ទីលំនៅ​ភូមិ​អូ​តា​ប្រា​ង​ សង្កាត់​អូ​តា​ប្រា​ង​ ក្រុងប៉ៃលិន​ខេត្ត​ប៉ៃលិន​។​ បណ្តាល​ឲ្យ​រង​របួសស្រាល​និង​អ្នក​រួម​ដំណើ​ម្នាក់​ឈ្មោះ​ ផា​ន់​ អេ​ម​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​បុគ្គលិក​ហាង​ចិន​មាន​ទីលំនៅ​ភូមិ​អង្គ​ឬ​ស្សី​ ឃុំ​ស្វាយ​ធំ​ ស្រុក​ស្វាយ​ជ្រំ​ ខេត្តស្វាយរៀង​ រង​របួសធ្ងន់​(​បាក់ជើង​ឆ្វេង​)​។​ មូលហេតុ​ អ្នក​បើក​ម៉ូតូ​C.125​ប្រើប្រាស់​ល្បឿន​លឿន​។​

​បច្ចុប្បន្ន​សាកសព​ត្រូវ​បាន​សមត្ថកិច្ច​យើង​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ ចំណែក​អ្នក​រង​របួស​ត្រូវ​បាន​យក​ទៅ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្វាយរៀង​។​រីឯ​វត្ថុ​តាង​ម៉ូតូ​០២​គ្រឿង​សមត្ថកិច្ច​យើង​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​ដើម្បី​បំពេញ​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​ការ​រិ​យា​ល័យ​ជំនាញ​ខេត្ត​ចាត់ការ​បន្ត​៕


ចំនួនអ្នកទស្សនា

    20604787

  • ថ្ងៃនេះ951
  • ម្សិលមិញ16391
  • សប្តាហ៍នេះ47181
  • ខែនេះ162331
  • ឆ្នាំនេះ162331
  • សរុប20604787