ឧត្តរមានជ័យ៖ ជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីឃាតកម្មត្រូវបានកម្លាំងនគរបាលខេត្តឧត្តរមានជ័យឃាត់ខ្លួនកាលពីថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ពុទ្ធសករាជ២៥៦២ ត្រូវនិងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២១និង២០នាទី នៅចំណុចទល់មុខ វិទ្យាល័យអន្លង់វែង ស្ថិតក្នុងភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
មន្ត្រីនគរបាលខេត្តបានឲ្យដឹងថាជនសង្ស័យឈ្មោះ សេង បូរី ហៅរ៉ី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកម្មករសិប្បកម្មទឹកកក អន្លង់វែងរបស់ឈ្មោះ វ៉ា បញ្ញា បច្ចុប្បន្នស្នាក់នៅនិងធ្វើការក្នុងរោងសិប្បកម្មទឹកកក ស្ថិតក្នុងភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានយកដាវ ប្រវែង៦៩ ស.ម ដែលមានមុខកាត់ ៤.៥ ស.ម ចុងស្រួច ទៅចាក់ ជនរងគ្រោះ ឈ្មោះ សំ សាម៉ន ហៅ ម៉ន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងសិប្បកម្មឈើ រស់នៅក្នុងភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលឈប់ម៉ូតូនៅមុខវិទ្យាល័យអន្លង់វែងទុលមុខគ្នានឹងរោងសិប្បកម្មទឹកកអន្លង់វែង ត្រូវខ្នង ខាងស្ដាំ ត្រងបោះថៃផុត ចំនួនមួយកាំបិត បណ្ដាលអោយរងរបួសធ្ងន់ បញ្ជូនដល់មន្ទីពេទ្យបង្អែកស្រុកអន្លង់វែង បានរយះ ពេល១០នាទី ជនរងគ្រោះដាច់ខ្យល់ស្លាប់ ។
តាមចម្លើយសារភាពរបស់ជនសង្សយ័ឈ្មោះ សេង បូរី ថា ខ្លួននិងជនរងគ្រោះធ្លាប់មានទំនាស់គ្នាពីពេលមុន លុះឃើញជនរងគ្រោះឈប់ម៉ូតូមុខរោងសិប្បកម្មទឹកកក ខ្លួនយកដាវរត់ទៅចាក់តែម្ដង។
ករណីនេះក្រោយកើតហេតុភ្លាមយើងបានចុះដល់កន្លែងកើតហេតុ យកជនរងគ្រោះទៅពេទ្យ និងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ និងបក្សពួកចំនួន៤នាក់ យកមកកាន់អធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីសាកសួរ និងចាប់យកដាវចំនួន១ដើម ដែលមានប្រឡាក់ឈាមនៅចុងដាវ ៕