ស្នងការ​នគរបាល​ខេត្តកំពត​ ខេត្ត​កែប​ និង​ខេត្ត​ព្រះ​សីហ​នុ​ ចូលរួម​ប្រជុំ​បូក​សរុប​កិច្ច​សហប្រតិបត្តិការ​ ការពារ​សន្តិសុខ​ រក្សា​សណ្តាប់ធ្នាប់​ព្រុំដែន​ឆ្នាំ​២០១៨​ និង​ទិស​ដៅ​សហការ​ឆ្នាំ​២០១៩​ រវាង​មន្ទីរ​នគរបាល​ខេត្ត​គៀង​យ៉ាង​

07-November-2018 | ដោយ ពលមនសិការ

​ព្រះ​សីហ​នុ​៖​ នៅ​ថ្ងៃ​ទី​០៧​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៨​ មន្ទីរ​នគរបាល​ខេត្ត​គៀន​យ៉ាង​នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម​បាន​ប្រារព្ធ​ពិធី​ប្រជុំ​បូក​សរុប​កិច្ច​សហប្រតិបត្តិការ​ ការពារ​សន្តិសុខ​ រក្សា​សណ្តាប់ធ្នាប់​ព្រុំដែន​ឆ្នាំ​២០១៨​ និង​ទិស​ដៅ​សហការ​ឆ្នាំ​២០១៩​ រវាង​មន្ទីរ​នគរបាល​ខេត្ត​គៀង​យ៉ាង​ វៀតណាម​ ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ ខេត្ត​កែប​ និង​ខេត្ត​ព្រះ​សីហ​នុ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​កិច្ចប្រជុំ​បូក​សរុប​កិច្ច​សហប្រតិបត្តិការ​ទេ្វ​ភាគី​នេះ​សមភាព​ចូលរួម​មាន​ ខេត្តកំពត​ ដឹកនាំ​ប្រតិភូ​ដោយ​ លោក​ឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទ​មធុ​រិ​ទ្ធ​ ស្នងការ​ នៃ​ស្នងការដ្ឋាន​ខេត្តកំពត​ ជា​ប្រធាន​ប្រតិភូ​ ខេត្ត​កែប​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ បែន​ តារា​ ស្នងការ​នៃ​ស្នងការ​នគរបាល​ដ្ឋា​ន​ខេត្ត​កែប​ ជា​ប្រធាន​ប្រតិភូ​ ខេត្ត​ព្រះ​សីហ​នុ​ ដឹកនាំ​ប្រតិភូ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ ហ៊ុន​ សុ​រិ​ទ្ធី​ ស្នងការ​រង​ផែន​អន្តោប្រវេសន៍​ តំណាង​អោយ​ឯកឧត្តម​ឧត្ត​មេស​នី​យ៍​ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ជា​ប្រធាន​ប្រតិភូ​ និង​លោកស្រី​ឧត្តមសេនីយ៍ត្រី​ ប៊ូ​យ​ ទ្វៀ​ត​មិ​ញ​ នាយក​មន្ទីរ​នគរបាល​ខេត្ត​គៀង​យ៉ាង​ជា​ប្រធាន​ប្រតិភូ​។​

​យោង​តាម​របាយការណ៍​ទ្វេភាគី​ក្នុង​ឆ្នាំ​២០១៨​ ជា​រួម​សភាពការណ៍​ទូទៅ​រវៀង​ខេត្ត​ទាំង​បី​(​កម្ពុជា​)​ និង​ខេត្ត​គៀង​យ៉ាង​(​វៀតណាម​)​ ដែល​ជា​ខេត្ត​ជាប់​ខ្សែបន្ទាត់​ព្រំដែន​សមុទ្រ​ គឺ​មាន​ភាពល្អ​ប្រសើរ​ដោយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ភាគី​ទាំង​ពីរ​បាន​បង្កើន​ការ​សាមគ្គីភាព​ យ៉ាង​ជិត​ស្និ​ទ​សហប្រតិបត្តិការ​ល្អ​ ដោយ​បាន​ផ្តល់​ព័ត៌មាន​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​រយះ​លិខិត​ស្នាម​ ទូរស័ព្ទ​ដៃ​ ប្រព័ន្ធ​ប​ចេ្ច​ក​វិទ្យា​ និង​ការ​ជួប​ផ្ទាល់​ ដើម្បី​ផ្តល់​ព័ត៌មាន​អំពី​សភាពការណ៍​សន្តិសុខ​ និង​សភាពការណ៍​បទល្មើស​ មាន​ពាក់ព័ន្ធ​ដល់​ប្រទេស​ជាតិ​ និង​ខេត្ត​ទាំង​បួន​ ធ្វើ​អោយ​សភាពការណ៍​សន្តិសុខ​នៅ​តាម​បន្ទាត់​ព្រំដែន​នៃ​ខេត្ត​ទាំង​បួន​មាន​លក្ខណៈ​ល្អ​ប្រសើរ​មិន​មាន​អ្វី​គួរ​អោយ​កត់សម្គាល់​ឡើយ​។​

​ក្នុង​អង្គពិធី​នៃ​កិច្ចប្រជុំ​កិច្ច​សហ​ប្រ​តិ​បត្ត​ការណ៍​ទ្វេភាគី​នេះ​ស្នងការ​នគ​បាល​នៃ​ខេត្ត​ទាំង​បួន​បាន​ផ្លាស់​ប្តូ​យោបល់​គ្នា​ និង​លើក​ទិស​ដៅ​ឆ្នាំ​២០១៩​បន្ត​ពង្រឹង​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​ ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ តាម​ខ្សែបន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​អោយ​មាន​ភាព​កាន់តែ​ល្អ​ប្រសើរ​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។​

​ភាគី​ខេត្ត​ទាំង​បួន​ខេត្ត​បាន​វាយតម្លៃ​ខ្ពស់​និង​បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​សហប្រតិបត្តិការ​ឆ្នាំ​២០១៩​ របស់​មន្ទីរ​នគរបាល​ខេត្ត​គៀង​យ៉ាង​ និង​ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ ខេត្ត​កែប​ និង​ ខេត្ត​ព្រះ​សីហ​នុ​ និង​ផ្លាស់​ប្តូរ​វត្ថុ​អនុស្សា​វី​យ៍រ​វាង​គ្នា​និង​គ្នា​ រួម​ទាំង​ពិសារ​ភោ​ជ​និ​យ៍​អារ​ហារ​ជុំ​គ្នា​ក្នុង​ន័យ​រឹត​បន្តឹង​ចំណងមិត្តភាព​វៀតណាម​កម្ពុជា​ប្រកបដោយ​ក្តី​សោ​មនោ​ស​រីករាយ​៕

ចំនួនអ្នកទស្សនា

    20602607

  • ថ្ងៃនេះ15171
  • ម្សិលមិញ11441
  • សប្តាហ៍នេះ45001
  • ខែនេះ160151
  • ឆ្នាំនេះ160151
  • សរុប20602607