មុខសញ្ញា​ឆក់​ជនបរទេស​៣​នាក់​ ត្រូវ​សមត្ថកិច្ច​ខណ្ឌដូនពេញ​បង្ក្រាប​

10-November-2018 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ មុខសញ្ញា​ឆក់​សម្ភារៈ​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​សាធារណៈ​ស្ទើ​គ្រប់​បណ្តា​ខណ្ឌ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌដូនពេញ​ឃាត់ខ្លួន​បាន​៣​នាក់​ក្រោយ​ពី​ធ្វើ​សកម្មភាព​ កាលពី​វេលា​ម៉ោង​១៣​និង​៣០​នាទី​ ថ្ងៃ​ទី​០៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ស្ថិត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៦៩​អឺ​០​ ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ ភូមិ​១​ សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ​។​

​លោក​វរសេនីយ៍ឯក​ ទៀង​ ច័ន្ទ​សារ​ អធិការ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​មាន​សង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​ចំនួន​០៣​គ្រឿង​ ក្នុង​ចំណោម​បក្សពួក​ ទាំង​៣​នាក់​នោះ​ ជនសង្ស័យ​ឈ្មោះ​ ជា​ អ៊ា​ង​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជិះ​ម៉ូតូ​ម៉ាក​YAMAHA​ XR​ ពណ៌​ក្រហម​ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​សម្រេច​ ពី​ជនជាតិ​កូរ៉េ​ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ​ ដែល​កំពុង​ធ្វើ​ដំណើរ​ថ្មើរជើង​ទេសចរណ៍​ មុខ​ព្រះ​បរមរាជវាំង​ តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ពី​ទិស​ខាងត្បូង​ទៅ​ជើង​ ភ្លាមៗ​នោះ​ជន​រង​គ្រោះ​បាន​ស្រែក​ឆោឡោ​ គាប់​ជួន​ពេល​នោះ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​(​ស៊ី​វិល​)​ របស់​អធិការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ និង​តាម​បណ្តាល​ប៉ុស្តិ៍​រដ្ឋបាល​ ដែល​បាន​បង្កប់​និង​ពង្រាយ​តាម​ បណ្តោយ​ផ្លូវ​ជួរ​មាត់ទន្លេ​ បាន​ដេញ​អន្តរាគមន៍​ ប្រដេញ​ចាប់​និង​សហការ​ជាមួយ​កម្លាំង​ឯកសណ្ឋាន​ចំហរ​ដែល​កំពុង​ល្បាត​ និង​ឈរ​តាម​គោលដៅ​ រួម​នឹង​កម្លាំង​សណ្តាប់ធ្នាប់​សាលា​ខណ្ឌ​ សង្កាត់​ ដែល​កំពុង​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ ជួយ​អន្តរាគមន៍​ បង្ក្រាប​ទាន់​ហេតុការណ៍​ភ្លាមៗ​ ដោយឡែក​បក្សពួក​២​នាក់​ទៀត​ បាន​ជិះ​បំបែក​គេចខ្លួន​បាត់​។​

​លោក​អធិការ​បន្ត​ថា​ ចំពោះ​ក្រុម​មុខសញ្ញា​នេះ​ កាលពី​២​ស​ប្តា​ហ៍​មុន​ កម្លាំង​អធិការដ្ឋាន​និង​ប៉ុស្តិ៍​រដ្ឋបាល​ចតុមុខ​ បាន​បង្ក្រាប​បក្សពួក​ឈ្មោះ​ លី​ ជី​មី​ ក្នុង​បទល្មើស​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជនជាតិ​បារាំង​ ដែល​ចុះ​ពីលើ​ម៉ូតូ​កង​បី​ នៅ​ចំណុច​សួន​មុខ​វត្ត​បទុម​(​ស្តូក​)​ ហើយ​ចំពោះ​មុខសញ្ញា​ទាំង​អស់នេះ​កន្លង​មក​អធិការដ្ឋាន​ ធ្លាប់​បាន​បង្ក្រាប​ក្នុង​បទល្មើស​ជាក់ស្តែង​ក៏​ដូច​ជា​ការ​បង្ក្រាប​ដោយ​ការ​ស្រាវជ្រាវ​ផង​ដែរ​ ប៉ុន្តែ​សមាសភាព​នៃ​មុខសញ្ញា​នេះ​ ក្រោយ​ពី​ចេញពី​ពន្ធ​គារ​ នៅ​តែ​បន្ត​ប្រព្រឹត្ត​សកម្មភាព​បទល្មើស​ឆក់​ដដែល​។​

​ជនសង្ស័យ​ឈ្មោះ​ ជា​ អ៊ា​ង​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​(​ឆក់​)​ ស្នាក់​នៅផ្ទះ​លេខ​១២២​បេ​ ផ្ល​វ​លំ​ ភូមិ​ក្បាលដំរី​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

វត្ថុ​តាង​ចាប់​យកៈ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ YAMAHA​ XR​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1FS-3148​ លេខ​តួ​២០០១៩៧៩​ លេខ​ម៉ាស៊ីន​៤៤០៥២៣២,​កាបូបដៃ​ ពណ៌​សូកូឡា​មួយ​ និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​មួយ​(​ជា​របស់​ជនសង្ស័យ​),​កាបូប​ ពណ៌​ខ្មៅ​មួយ​,Ipad4​ ពណ៌​ប្រផេះ​មួយ​,​កាស​ទូរស័ព្ទ​ដៃ​ ពណ៌​ខ្មៅ​ ម៉ាក​JABRA​ មួយ​,​កាបូប​លុយ​ ពណ៌​ខ្មៅ​មួយ​ (​បាន​ប្រគល់​ជូន​ជន​រង​គ្រោះជា​បណ្តោះអាសន្ន​វិញ​)​។​

​ជន​រង​គ្រោះ​ឈ្មោះ​ KIM​ JAEMOON​ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ​ ជនជាតិ​កូរ៉េ​ខាងត្បូង​ កាន់​លិខិតឆ្លងដែន​លេខ​ M62106352​ ស្នាក់​នៅផ្ទះ​សំណាក់​អូ​ហា​ណា​ផ្ទះ​លេខ​៤​ ផ្លូវ​លេខ​១៤៨​ ភូមិ​៦​ សង្កាត់​ផ្សារ​កណ្តាល​ទី​១​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​ប្រើប្រាស់​វិធានការ​ជំនាញ​សួរ​ចម្លើយ​ បន្ត​យក​បក្សពួក​នៅ​សេសសល់​ព្រមទាំង​ប្រវត្តិ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​តាម​ភូមិសាស្ត្រ​ បណ្តាល​ខណ្ឌ​ផ្សេងៗ​កន្លង​មក​។​ ទិស​ដៅ​បន្តៈ​កម្លាំង​ជំនាញ​ខណ្ឌ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​បន្ត​ពង្រឹង​នឹង​ជំរុញ​ការ​អនុវត្ត​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ ស​ ថេ​ត​ អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ជាប់​ជា​ប្រចាំ​៕


ចំនួនអ្នកទស្សនា

    20604607

  • ថ្ងៃនេះ771
  • ម្សិលមិញ16391
  • សប្តាហ៍នេះ47001
  • ខែនេះ162151
  • ឆ្នាំនេះ162151
  • សរុប20604607