ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាល ខណ្ឌសែនសុខបានបញ្ជូនខ្លួនជនសង្ស័យចំនួន១១នាក់ទៅកាន់តុលាការពាក់ព័ន្ធនៅក្នុងសំណុំរឿង០៣ករណីផ្សេងគ្នា។ ការបញ្ជួនខ្លួនជនសង្ស័យនេះគឺត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ៥កើត ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីទី១-អំពើលួចមានចំនួន០២នាក់, ករណីទី២-ពាក់ព័ន្ធនឹងការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមានចំនួន០៨នាក់ និងករណីទី៣-ពាក់ព័ន្ធនឹងការកាន់កាប់អាវុធដោយខុសច្បាប់មានម្នាក់ផងដែរ។
បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ទាំង០៣ករណីខាងលើនេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បង្ក្រាបបានកន្លងមកក្នុងមូលដ្ឋានខណ្ឌសែនសុខ ហើយបានបញ្ចាប់នីតិវិធី សាកសួរ និងកសាងសំណុំរឿងបញ្ជូននសង្ស័យទាំង១១នាក់ខាងនេះរួមនិងវត្ថុតាងមួយចំនួនទៀងទៅតុលានៅថ្ងៃនេះតែម្តង។
លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមជួយសហការណ៍ និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ៕