បន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យមានមាន២ក្រុងដែលជាប់ជាបេក្ខភាពប្រឡងប្រណាំងទីក្រុងស្អាតក្នុងឆ្នាំ២០១៨ ក្រុងទាំង២ទទួលបានចំណាត់ថ្នាក់ផ្ការំដួល២ទងដែលប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យលើកឡើងទិវាអនាម័យបរិស្ថានជាតិនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសួនមានជ័យក្រុងសិរីសោភ័ណ។
លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ខេត្តបន្ទាយមានជ័យមានឧស្សាហកម្មទេសចរណ៍មានចំនួន១២៦កន្លែង មាន សណ្ឋាគារ១៨កន្លែង ផ្ទះសំណាក់៨៣កន្លែង ភោជនីយដ្ឋាន៣២កន្លែង អាហារដ្ឋាន៥៥កន្លែង ខារ៉ាអូខេ២០កន្លែង ក្លឹបកម្សាន្ត០៤កន្លែង ម៉ាស្សានិងស្ប៉ា៥០កន្លែង ដែលសមានបុគ្គលឹកសរុបចំនួន១,៨៥៦នាក់ស្រី១.៣៦៧នាក់។
លោកបានបញ្ជាក់ថា៖រមណីយដ្ឋានទេសចរណ៍មានចំនួន០៩កន្លែង មានរមណីយដ្ឋានប្រវត្តិសាស្ត្រមាន២កន្លែងមានប្រាសាទបន្ទាយឆ្មារ និងប្រាសាទបន្ទាយទ័ព ស្រុកថ្មពួក រមណីយដ្ឋានធម្មជាតិ០៥កន្លែងមានវត្តភ្នំតូច វត្តបន្ទាយនាង វត្តភ្នំបាក់ វត្តភ្នំជញ្ជាំង វត្តភ្នំកងវ៉ា និងរមណីយដ្ឋានកែច្នៃនិងធម្មជាតិមាន២កន្លែងមានរមណីយដ្ឋានអាងត្រពាំងថ្ម ស្រុកភ្នំស្រុក រមណីយដ្ឋានសួនស្នេហ៍ជនបទក្រុងសិរីសោភ័ណ និងសហគមន៍ទេសចរណ៍មានសមាគមន៍ទេសចរណ៍បន្ទាយឆ្មា និងសហគមន៍ទេសចរណ៍អាងត្រពាំងថ្ម។
លោក យឹម លី ប្រធានមន្ទីបរិស្ថានខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ក្នុងឱកាសទិវាអនាម័យបរិស្ថានជាតិ(ក្រោមប្រធានបទដើម្បីបរិស្ថានស្អាត)មានមន្ត្រីរាជការនិងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័ននិងសិស្សានុសិស្សមានប្រមាណជិត១.០០០នាក់បានចូលរួមហើយជាសារមួយដែលដាស់តឿនមួយដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមការពារបរិស្ថានរួមចំណែកទាំងអស់គ្នាការពារបរិស្ថានស្អាត។
លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ខេត្តបន្ទាយមានជ័យមានស្រុកចំនួន៧និងក្រុងចំនួន២ដែលបានចូលរួមប្រឡងប្រណាំងទីក្រុងស្អាតលើកទីពីរក្នុងឆ្នាំ២០១៨កន្លងក្នុងចំណោម៣៨ក្រុង.ខណ្ឌមាន១.ក្រុងសិរីសោភ័ណទទួលបានជ័យលាភីចំណាត់ថ្នាក់ទីក្រុងស្អាត(ផ្ការំដួល២ទង)២.ក្រុងប៉ោយប៉ែតទទួលបានជ័យលាភីចំណាត់ថ្នាក់ទីក្រុងស្អាត(ផ្ការំដួល២ទង)ដូចគ្នា។
លោកស្រីបានបញ្ជាក់ថា៖ទិវាអនាម័យបរិស្ថានជាតិក្រោមប្រធានបទ(រួមគ្នាដើម្បីបរិស្ថានស្អាត)នេះជាដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាអោយចូលរួមការពារនិងបរិស្ថានដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិចូលមកកំសាន្តជាការរួមចំណែកកាត់បន្ថោយភាពក្រីក្រជូនប្រជាពលរដ្ឋ៕