ភ្នំពេញ៖ មុខសញ្ញាជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន៨នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌជ្រោយចង្វារឃាត់ខ្លួន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៣និង៣០នាទី នៅចំណុចភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វារបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ យ៉ាគ្រីយា ភេទប្រុស អាយុ២៣ឆ្នាំ,ទី២-ឈ្មោះ សែម សុភាព ភេទស្រី អាយុ៣៤ឆ្នាំ, ទី៣-ឈ្មោះ សារី ហ្វីន ភេទប្រុស អាយុ២៩ឆ្នាំ,ទី៤-ឈ្មោះ អ៊ុក ចាន់វាសនា ភេទប្រុស អាយុ៣៦ឆ្នាំ,ទី៥-ឈ្មោះ យ៉ុត ដារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ,ទី៦-ឈ្មោះ សុខ សេរីសោភណ្ឌ ភេទប្រុស អាយុ១៦ឆ្នាំ, ទី៧-ឈ្មោះ អេរ៉ូ សាន ភេទប្រុស អាយុ៣៣ឆ្នាំ និងទី៨-ឈ្មោះ ម៉ែន នារីរត្ន ភេទស្រី អាយុ២៩ឆ្នាំ។
វត្ថុតាងចាប់យករួមមាន៖ក្រាមពណ៌សថ្លា ចំនួន១៣កញ្ចប់ថង់សង្ស័យជាគ្រឿងញៀន,ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ជនសង្ស័យទាំង៨នាក់មានសារធាតុញៀនទាំងអស់។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងរក្សាទុកនៅអធិការដ្ឋានខណ្ឌដើម្បីបញ្ជូនទៅតុលាការ៕