ភ្នំពេញ៖ មុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជាក់ស្តែង នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១២នឹង៣០នាទី នៅចំណុចផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុម៨ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថាជនសង្ស័យទាំង២នាក់រួមមានទី១-ឈ្មោះ តឿ ខ្មៅ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួលផ្លូវបេតុងភូមិស្ទឹងមានជយ័ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ, ទី២-ឈ្មោះ បូ ផាត ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ស្ថិតនៅផ្លូវជាតិលេខ៥ ក្រុមទី៧ ភូមិផ្សារតូច សង្កាត់ទួល សង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សម្ភារៈដកហូតរួមៈ ក្រាមពណ៌សថ្លាចំនួន៤កញ្ចប់តូច,ឧបករណ៍ប្រើប្រាស់នូវសារធាតុញៀនមួយចំនួន។ បច្ចុប្បន្នកម្លាំងជំនាញខណ្ឌកំពុងធ្វើការកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនិតិវិធី៕