ព្រះវិហារ៖មុខសញ្ញាជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានកម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុករវៀង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរមទមឃាត់ខ្លួន។ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទីនៅចំណុចរំដេង ភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
មន្ត្រីនគរបាលខេត្តព្រះវិហារបានឲ្យដឹងថាជនសង្ស័យឈ្មោះ លី ហេង ហៅ(អាធំ) ភេទប្រុស អាយុ៣៥ឆ្នាំ សញ្ញាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំ កើតហេតុខាងលើ។
ហូតវត្ថុតាងរួមមានៈ ថ្នាំញៀនក្រាមសថ្លា( ice)ចំនួន៣៥កញ្ចប់តូច, មួយកញ្ចប់ធំ ច្រកចូលក្នុងទុយូបឺតទឹក ចំនួន០២ និងស៊ីមកាត ចំនួន០២ និងសម្ភារៈប្រើប្រាស់សម្រាប់ជក់ថ្នាំញៀនមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅ អយ្យការអមសាលាដំបូងខេត្តព្រះវិហារចាត់ការបន្ត៕