អាវុធហត្ថ​រាជធានី​ភ្នំពេញ​ បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​ ០២​នាក់​ ទៅ​តុលាការ​ ករណី​ផ្សេង​គ្នា​

15-November-2018 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​ ០២​នាក់​ ទៅ​តុល​ការ​ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​ ពាក់ព័ន្ធ​ ០២​ករណី​ផ្សេង​គ្នា​។​

​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ទាំង​២​នាក់​រួម​មាន​ទី​១-​ឈ្មោះ​ ថៃ​ វិ​ណូ​ ភេទ​ប្រុស​ អាយុ​ ២៩​ឆ្នាំ​ បាន​ធ្វើ​សកម្មភាព​លួច​រថយន្ត​ ០១​គ្រឿង​ ម៉ាក​ Rav4​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ របស់​ជន​រង​គ្រោះ​ ឈ្មោះ​ ហុង​ មក​រា​ ភេទ​ប្រុស​ អាយុ​ ២៧​ឆ្នាំ​ កាលពី​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៨​និង​៥៥​នាទី​ ដែល​បាន​យក​មក​ផ្ញើ​នៅ​កា​រ៉ា​ស់​ឡាន​ នៅ​ចំណុច​ផ្ទះ​លេខ​៥៤​ សង្កាត់​ច្បារ​អំពៅ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​។​ បន្ទាប់​មក​ដល់​ថ្ងៃ​ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ជន​រង​គ្រោះ​បាន​មក​យក​ឡាន​របស់​ខ្លួន​តែ​មិនឃើញ​ បាន​ទៅ​ប្តឹង​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ដើម្បី​ជួយ​ស្រាវជ្រាវ​ស្វែងរក​។​ ក្រោម​វិធានការ​ជំនាញ​របស់​សមត្ថកិច្ច​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​៧​មក​រា​ នៃ​រាជធានី​ភ្នំពេញ​ បាន​ធ្វើការ​ស្រាវជ្រាវ​ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ ខាងលើ​ កាលពី​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៦​និង​៤០​នាទី​ នៅ​មុខ​សាលា​បាក់​ទូក​។​

​តាម​ការ​សាកសួរ​របស់​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ជនសង្ស័យ​ ខាងលើ​ បាន​សារភាព​ឲ្យ​ដឹង​ថា​ ខ្លួន​ជា​បុគ្គលិក​ ធ្វើការ​នៅ​កា​រ៉ា​ស​ឡាន​ នៅ​ម្តុំ​ស្ទឹង​មាន​ជ័យ​ ហើយ​រូបគេ​ពិតជា​បាន​លួច​រថយន្ត​ ជន​រង​គ្រោះ​ខាងលើ​ ពិតប្រាកដ​មែន​ និង​បាន​យក​រថយន្ត​នោះ​ទៅ​លក់​ នៅ​ម្តុំ​ភ្នំពេញ​ថ្មី​ បាន​តម្លៃ​ ៤៥០០​ដុល្លារ​ ហើយ​រូបគេ​បាន​យក​ប្រាក់​ដែល​លក់​រថយន្ត​បាន​ ទៅ​ទិញ​ម៉ូតូ​ ,​ទូរស័ព្ទ​ដៃ​ និង​យក​ទៅ​លេងល្បែង​ចាញ់​អស់​។​ លុះដល់​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ រូបគេ​បាន​ជិះ​ម៉ូតូ​ ទៅ​ជួប​អ្នក​ស្គាល់គ្នា​ នៅ​មុខ​សាលា​បាក់​ទូក​ ក៏​ត្រូវ​សម​ត្ថិ​កិច្ច​អាវុធហត្ថ​ឃាត់ខ្លួន​តែ​ម្តង​។​

​ជនសង្ស័យ​ទី​២-​ឈ្មោះ​ វា់ត​ ហឿ​ប​ ភេទ​ស្រី​ អាយុ​ ៣០​ឆ្នាំ​ បាន​យក​កូនកាំបិត​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​ ឈ្មោះ​ ប្រាក់​ គឹ​ម​ហុង​ ចំ​ត្រង់​ ពោះ​ បណ្តាល​ឲ្យ​ហូរ​ឈាម​សន្លប់​បាត់បង់​ស្មារតី​ ភ្លាម​នោះ​ឈ្មោះ​ ផូ​ ភា​ ភេទ​ស្រី​ ជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​ បាន​បញ្ជូន​ជន​រង​គ្រោះ​ ទៅ​មន្ទីរពេទ្យ​សម្ភព​មាតា​ អូរ​ឌឹ​ម​ ដើម្បី​សង្គ្រោះ​ជីវិត​ភ្លាមៗ​ផង​ដែរ​។​ ចំណែក​ជនសង្ស័យ​ ខាងលើ​ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ល្បាត​ឃើញ​ហេតុការណ៍​ ក៏​ចុះ​មក​ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ​។​ ករណី​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​២០​និង​៣០​នាទី​ នៅ​ចំណុច​ ភូមិ​កន្ទោក​ សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

​ក្រោម​វិធានការ​ជំនាញ​នៃ​ការ​សាកសួរ​ របស់​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ជនសង្ស័យ​ ខាងលើ​ បាន​សារភាព​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​កើតហេតុ​ ខណៈ​ដែល​ខ្លួន​កំពុង​អង្គុយ​លេង​ទូរស័ព្ទ​ មុខ​បន្ទប់​ជួល​របស់​ខ្លួន​ ក៏​មានការ​ទាស់​ពាក្យ​សំដី​គ្នា​ជាមួយ​ជន​រង​គ្រោះ​ ខាងលើ​ រហូត​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​ ហើយ​ជនសង្ស័យ​បាន​យក​កូនកាំបិត​ចាក់​ទៅ​លើ​ ជន​រង​គ្រោះ​ ចំ​ត្រង់​ ពោះ​ បណ្តាល​ឲ្យ​ហូរ​ឈាម​ ភ្លាម​នោះ​ មាន​សមត្ថកិច្ច​អាវុធហត្ថ​ឃើញ​ហេតុការណ៍​ ក៏​ធ្វើការ​ឃាត់ខ្លួន​រូបគេ​តែ​ម្តង​ ៕

ចំនួនអ្នកទស្សនា

    20604257

  • ថ្ងៃនេះ421
  • ម្សិលមិញ16391
  • សប្តាហ៍នេះ46651
  • ខែនេះ161801
  • ឆ្នាំនេះ161801
  • សរុប20604257