ភ្នំពេញ៖ នៅវេលាម៉ោង១៣និង៣០នាទីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មានអគ្គីភ័យមួយកន្លែងកើតឡើងនៅក្នុង បុរីលឹមឈៀងហាក់ ស្ថិតនៅតាមបណ្តោយផ្លូវលេខ2A ផ្ទះលេខ៦៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ផ្ទះរងគ្រោះឈ្មោះនួន សុខន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរលក់ដូរ។ មូលហេតុៈ ឆ្លងចរន្តអគ្គិសនី។
ក្នុងហេតុការណ៍ខាងលើបណ្តាលឲ្យឆេះបន្ទប់គេងទំហំ៤ម៉ែត្រx៤ម៉ែត្រ អស់ចំនួន១បន្ទប់ រួមទាំងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។
ក្នុងប្រតិបត្តិការខាងលើកម្លាំងសមត្ថកិច្ចការិយាល័យអគ្គិភ័យបានប្រើប្រាស់រថយន្តចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣ឡាន ស្មើនឹង១២ម៉ែត្រគូប,រថយន្តសាលាខណ្ឌឫស្សីកែវចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន ស្មើនឹង៤ម៉ែត្រគូប៕